បារី ត្រូវបានគេចាត់ទុកជាសត្រូវដ៏អាក្រក់បំផុត ព្រោះវាអាចបំផ្លាញ់សុខភាពទាំងអ្នកជក់ ទាំងអ្នកនៅក្បែរដែលបានស្រូបយកផ្សែងចូលក្នុងខ្លួន។ ជាពិសេសជាតិនីកូទីន នៅក្នុងផ្សែងបារី អាចធ្វើឲ្យសម្ពាធឈាមកើនឡើង សរសៃឈាមអាទែរួមតូច កម្រិតជាតិស្ករកើនឡើង និងកាត់បន្ថយចំណង់អាហារផងដែរ។
តាមការស្រាវជ្រាវបានបង្ហាញថា ការជក់បារីអាចប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្សទូទៅ ជាពិសេសស្ត្រីកំពុងពពោះ។ ជាតិនីកូទីន នៅក្នុងផ្សែងបារី អាចធ្វើឱ្យត្បៀតសរសៃឈាមក្នុងទងសុក និងស្បូន ដែលជាហេតុបណ្តោលឱ្យខ្វះអុកស៊ីសែនអុកស៊ីហ្សែន បញ្ចូនទៅកាន់ទារក។ ទីបំផុតទារកត្រូវប្រឈមនឹងហានិភ័យទ្វេរដង ដូចជា សុករបេះពីជញ្ជាំងស្បូនមុនពេលកំណត់ ដែលអាចនាំឲ្យទារករលូត កើតមិនគ្រប់ខែ ឬស្លាប់ក្នុងផ្ទៃតែម្តង។
លើសពីនេះ ទារកដែលកើតចេញពីម្តាយដែលញៀននឹងបារី មានទម្ងន់ស្រាល ហើយទម្ងន់ស្រាលនេះហើយដែលជាមូលហេតុនៃការស្លាប់របស់ទារក។
អាស្រ័យហេតនេះ សូមស្ត្រីពពោះទាំងឡាយជៀសឲ្យឆ្ងាយពីបារី ឬកុំទៅក្បែរអ្នកដែលជក់បារីឲ្យសោះ ព្រោះការស្រូបយកផ្សែងបារីក៏មានហានិភ័យដូចគ្នា៕