ឥរិយាបទ៧ចំណុចពេលមានផ្ទៃពោះ បើមិនប្រយ័ត្នអាចប្រឈមនឹងគ្រោះថ្នាក់បំផុត

0
1

អ្វីដែលស្ត្រីគួរពិចារណា ​និងគួរយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត គឺសុវត្ថិភាពចំពោះកូនក្នុងផ្ទៃ។ ប្រសិនបើអ្នកម្តាយធ្វេសប្រហែសចំពោះអាកប្បកិរិយា ឬសកម្មភាពណាមួយ អាចបង្កគ្រោះថ្នាក់ដល់កូនមិនទាន់កើត។ ថ្ងៃនេះ យើងនឹងបង្ហាញឥរិយាបទប្រឈមនឹងគ្រោះថ្នាក់ ៧ចំណុច ដែលអ្នកម្តាយមានផ្ទៃពោះគួរតែប្រុងប្រយ័ត្ន។

ការដាក់ខ្សែក្រវ៉ាត់ពេលជិះរថយន្ត៖ ការពាក់ខ្សែក្រវ៉ាត់ពីលើក្បាលពោះអាចធ្វើឲ្យអ្នកម្តាយមានអារម្មណ៍មិនស្រួល រួមទាំងទារកផងដែរ។ ដូច្នេះឥរិយាបទមួយនេះគួរតែជៀសវាង ហើយវិធីដែលល្អគឺត្រូវដាក់ខ្សែក្រវ៉ាត់ខាងលើឲ្យផុតពោះ និងខាងក្រោមឲ្យផុតដល់។

ការបើករថយន្តខ្លួនឯង៖ ក្នុងករណីដែលអ្នកម្តាយបើករថយន្តខ្លួ​នឯង ត្រូវជៀសវាងការចាប់ហ្វ្រាំងភ្លាមៗ ដោយសារតែពោះរបស់អ្នកអាចជ្រុលទៅបុកជាមួយនឹងចង្កូត ធ្វើឲ្យប៉ះពាល់ដល់ទារក។

ការពាក់ទ្រនាប់ជើង៖ ម្តាយមានផ្ទៃពោះ គួរតែជៀសវាងទ្រនាប់ជើងកែងចោទគ្រប់ប្រភេទ ព្រោះវាងាយនឹងធ្វើឲ្យឈឺជើង ព្រមទាំងដួលផងដែរ។

ការអង្គុយចុះលឿនៗ៖ ការដាក់គូថអង្គុយលឿនៗ មិនសក្តិសមជាមួយស្ត្រីមានផ្ទៃពោះនោះទេ ជាពិសេសក្នុងអំឡុងពេល ៣ខែដំបូង។ ពីព្រោះអំឡុងពេលនេះ អ្នកម្តាយកំពុងតែមានបញ្ហាចាញ់ភគ៌ ប្រសិនបើអ្នកធ្វើអ្វីលឿនៗពេកអាចប្រឈមនឹងបញ្ហាសន្លប់បាន។

ការដើរមិនប្រយ័ត្ន៖ ឥរិយាបទមួយនេះអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ទារកក្នុងផ្ទៃពោះ ព្រោះការជំពប់ជើងដួល អាចទទួលរងនូវការប៉ះទង្គិចជាខ្លាំង។

ការដើរក្នុងបន្ទប់ទឹក៖ កន្លែងដែលមានសំណើម គឺងាយនឹងរអិលបំផុត ដូចជាក្នុងបន្ទប់ទឹក។ មុននឹងឈានជើង ចេញចូលក្នុងបន្ទប់ទឹក ត្រូវយកចិត្តទុកដាក់ ឬពាក់ទ្រនាប់ជើងដែលមានក្រឡាដើម្បីកាត់បន្ថយគ្រោះថ្នាក់។

ការលើកវត្ថុធ្ងន់ៗ៖ អំឡុងពេល ៣ត្រីមាសពេញ អ្នកម្តាយគួរតែជៀសវាងដាច់ខាតនូវការលើកវត្ថុធ្ងន់ៗ។ នៅពេលដែលអ្នកលើកវត្ថុធ្ងន់ៗងាយនឹងធ្វើឲ្យរលូតកូន ប៉ុន្តែអាចលើកវត្ថុស្រាលៗបាន។

អំឡុងពេលមានផ្ទៃពោះ ស្ត្រីត្រូវប្រុងប្រយ័ត្នចំពោះគ្រប់សកម្មភាព ឬឥរិយាបទទាំងឡាយ ដើម្បីសុវត្ថិភាពចំពោះកូនមិនទាន់កើត៕

LEAVE A REPLY

Please enter your comment!
Please enter your name here