មូលហេតុ និងវិធីបំបាត់អាការហើមពោះពេលតាំងគភ៌

0
1

អាការហើមពោះចំពោះស្ត្រីមានគភ៌ គឺជាដំណើរការមិនប្រក្រតីនៃពោះវៀន និងប្រព័ន្ធរំលាយអាហារ ឬបណ្តោលមកពីឧស្ម័ននៅក្នុងក្រពះច្រើនពេក។ នៅពេលញ៉ាំអាហារ អ្នកម្តាយនឹងមានអារម្មណ៍មិនស្រួល ឬក្រហាយទ្រូង អាចកើតមានឡើង។

មូលហេតុផ្សេងទៀត បណ្តោលមកពីការបរិភោគអាហារដែលពិបាករំលាយ ធ្វើឲ្យប្រព័ន្ធរំលាយអាហារត្រូវធ្វើការធ្ងន់ និងពិបាករំលាយ ហើយទីបំផុតអាការហើមពោះនឹងកើតមាន។ ការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិកដូចជា ថ្នាំងងុយគេង ថ្នាំបំបាត់ការឈឺចាប់ ក៏អាចបណ្តោលឲ្យហើមពោះដូចគ្នា។ ជាពិសេសការទទួលទានជាតិអាល់កុល វាមិនត្រឹមតែធ្វើឲ្យម្តាយហើមពោះនោះទេ សូម្បីតែកូនក្នុងផ្ទៃក៏ប៉ះពាល់ដល់ការលូតលាស់ផងដែរ។

វិធីបំបាត់អាការហើមពោះពេលមានផ្ទៃពោះ

ធ្វើចលនារាងកាយ៖ នៅពេលមានអាការហើមពោះ ពោះរបស់អ្នកនឹងឡើងប៉ោង ហើយតឹងណែន។ ហេតុនេះអ្នកត្រូវដើរជុំវិញផ្ទះ រហូតដល់រោគសញ្ញាបានធូរស្រាល។

ទម្លាប់ទំពារអាហារឲ្យបានម៉ត់៖ រាល់ពេលបរិភោគអាហារអ្នកម្តាយគួរមានទម្លាប់ទំពារឲ្យបានម៉ត់ សឹមលេបចូលពោះ ដើម្បីជួយកាត់បន្ថយដំំណើរការប្រព័ន្ធរំលាយអាហារ និងបង្កើនប្រសិទ្ធិភាពនៃការរំលាយក្នុងពេលតែមួយ។ ដោយសារតែអាហារត្រូវបានទំពារមានទំហំតូច អង់ស៊ីមរំលាយបានល្អ និងលឿនជាងមុន។

ផឹកទឹកក្តៅឧណ្ឌៗ៖ នេះគឺជាមធ្យាបាយដ៏ល្អ ដើម្បីធ្វើឲ្យអាការហើមពោះ និងអាស៊ីតក្នុងក្រពះបានធូរស្រាល។

ផឹកតែខ្ញី៖ តែខ្ញីមិនត្រឹមតែជួយបំបាត់អាការចាញ់គភ៌នៅពេលព្រឹកនោះទេ វាក៏អាចជួយបំបាត់អាការហើមពោះរបស់អ្នកម្តាយផងដែរ។

ជៀសវាងភេសជ្ជៈ៖ នៅក្នុងភេសជ្ជៈមានផ្ទុកជាតិស្ករ និងហ្គាសច្រើន។ ប្រសសិនបើអ្នកម្តាយទទួលទាន វាអាចជាមូលហេតុចម្បងដែលនាំឲ្យហើមពោះ។

ក្នុងករណីដែលអ្នកម្តាយមានរោគសញ្ញាដូចជា ឈឺពោះ ក្នុងពោះតឹងណែនខ្លាំង ចង្អោរ ស្រកទម្ងន់ ទទួលទានមិនចូល រាងកាយ និងភ្នែកមានពណ៌លឿង ត្រូវប្រញាប់ទៅមន្ទីរពេទ្យភ្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here