ទោះចូលចិត្តយ៉ាងណាក៏ដោយ ពេលពពោះហាមបរិភោគមីកញ្ចប់!

0
1

មីកញ្ចប់ត្រូវបានគេចាត់ទុកជាអាហារមួយប្រភេទដែលងាយស្រួលក្នុងការចម្អិនឆាប់បានញ៉ាំ ហើយវាបានក្លាយជាអាហារប្រចាំផ្ទះរបស់មនុស្សមួយចំនួនដែលមានភាពមមាញឹកជាមួយនឹងការងារខ្លាំង។ ក៏ប៉ុន្តែមានចម្ងល់ជាច្រើនលើកឡើងថា តើស្ត្រីមានផ្ទៃពោះអាចញ៉ាំមីកញ្ចប់បានដែរឬទេ?

ទោះបីជាមីកញ្ចប់មានរសជាតិឆ្ងាញ់ និងមានមនុស្សជាច្រើនចូលចិត្តក៏ដោយ ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះពុំគួរបរិភោគឡើយ។ ដោយសារតែមីកញ្ចប់មានផ្ទុក សារធាតុគីមីបន្ថែមរសជាតិ(ដែលគេហៅកាត់ថា MSG) និងជាតិប្រៃកម្រិតខ្ពស់។ មិនត្រឹមតែសារធាតុបន្ថែមរសជាតិប៉ុណ្ណោះទេ នៅក្នុងមីកញ្ចប់ក៏ត្រូវបានគេរកឃើញមានផ្ទុកសារធាតុសូដ្យូមក្លរួផងដែរ។ សារធាតុ MSG នេះអាចប៉ះពាល់ដល់ការលូតលាស់របស់ទារកមិនទាន់កើត ហើយអាចបង្កគ្រោះថ្នាក់ដល់សរីរាង្គក្នុងរាងកាយ។

MSG ត្រូវបានគេហាមឃាត់ចំពោះស្ត្រីមានផ្ទៃពោះ ក៏ដូចជាសម្រាប់មនុស្សទូទៅផងដែរ ព្រោះការស្រូបយកសារធាតុនេះច្រើនពេកមានឥទ្ធិពលអវិជ្ជមានដល់សុខភាពរាងកាយ។ ជាពិសសសម្រាប់អ្នកម្តាយដែលមានផ្ទៃពោះអាចបង្កឲ្យមានផលប៉ះពាល់ជាច្រើន៖

១.ប្រព័ន្ធភាពស៊ាំថយចុះ ជាលទ្ធផលរាងកាយមិនរឹងមាំ ងាយទទួលរងពីជំងឺផ្សេងៗ។

២.ប្រសិនបើក្នុងរាងកាយស្ត្រីមានផ្ទៃពោះមានផ្ទុកសារធាតុ​ MSG ច្រើន វានឹងធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ខួរក្បាល និងធ្វើឲ្យទារកមានឱកាសកើតជំងឺវិកលចរិក។

៣.ទារកអាចកើតមានមិនគ្រប់លក្ខណៈដូចជា បបូរមាត់ឆែប ក្រអូមាត់ឆែប ខូចអវយវៈ ដោយសារតែក្រូម៉ូសូមខុសប្រក្រតី។

៤.ធ្វើឲ្យកង្វះវីតាមីន ដែលជាហេតុនាំឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។

៥.បំផ្លាញ់ខួរក្បាលផ្នែកខាងមុខ ប្រព័ន្ធប្រសាទ និងឆ្អឹងក្នុងខ្លួនកូន។

៦.សូម្បីតែអ្នកម្តាយក៏មានបញ្ហាវិលមុខ តឹងណែនក្នុងដើមទ្រូង និងដង្ហើមញាប់ ដោយសារតែការទទួលទានសារធាតុ MSGច្រើនពេក។

ដើម្បីរក្សារាងកាយ ក៏ដូចជាកូនក្នុងផ្ទៃឲ្យមានសុខភាពល្អ អ្នកម្តាយគួរតែជៀសវាងមីកញ្ចប់ ហើយព្យាយាមញ៉ាំបន្ថែមផ្លែឈើ និងរបបអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ តែកុំភ្លេចក្នុងមួយថ្ងៃត្រូវទទួលទានទឹកឲ្យបាន ៦ទៅ៨កែវ និងធ្វើលំហាត់ប្រាណស្រាលៗជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here