បញ្ហាឆែបមាត់ពីកំណើត គ្មានវិធីបង្ការទេ តែអាចកាត់បន្ថយបាន

0
1

បបូរមាត់ឆែប និងក្រអូបមាត់ឆែប គឺជាភាពមិនប្រក្រតីមួយដែលកើតឡើងទូទៅចំពោះទារកតាំងពីនៅក្នុងផ្ទៃ ហើយចំពោះមូលហេតុនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ។ ក៏ប៉ុន្តែមានកត្តាពាក់ព័ន្ធមួយចំនួនអាចបណ្តោលឲ្យទារកកើតមានបញ្ហានេះបាន គឺ កត្តាដំណពូជ ការសេពគ្រឿងស្រវឹង ជក់បារី កង្វះវីតាមីន ជាពិសេសអាស៊ីតហ្វូលិក ការប្រើប្រាស់ថ្នាំព្យាបាលមុន ថ្នាំមហារីក និងភាពមិនប្រក្រតីនៃក្រូម៉ូសូម ជាដើម។

បញ្ហាក្របបូរមាត់ឆែប និងក្រអូមមាត់ឆែម មិនមានវិធីបង្ការនោះទេ ប៉ុន្តែអ្នកអាចកាត់បន្ថយបាន៖

១.មុនពេលមានផ្ទៃពោះ សូមពិគ្រោះយោបល់ជាមួយអ្នកជំនាញវេជ្ជសាស្ត្រផ្នែកតំណពូជ ដើម្បីរៀបចំផែនការមានផ្ទៃពោះ និងកាត់បន្ថយលក្ខខណ្ឌមួយនេះ។

២.ព្យាយាមទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹម ជាពិសេសអាស៊ីតហ្វូលិក។ អ្នកគួរទទួលទានមុនពេលមានផ្ទៃពោះ ឬពិគ្រោះជាមួយវេជ្ជបណ្ឌិត ពីវិធីបរិភោគដែលត្រឹមត្រូវ។

៣.សម្រាកឲ្យបានគ្រប់គ្រាន់ ហើយជៀសវាងការទទួលទានគ្រឿងស្រវឹង ជក់បារី និងធ្វើការធ្ងន់។

នៅពេលដែលទារកកើតមកមានបញ្ហាបបូរមាត់ និងក្រអូមមាត់ឆែប មានវិធីព្យាបាលតែមួយគត់ គឺវះកាត់ ដើម្បីឲ្យទារកអាចបរិភោគអាហារបានងាយស្រួល និងអាចនិយាយបានច្បាស់ឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here