ពិតដូចជំនឿបុរាណអត់ ផឹកកាកាវ ធ្វើឲ្យកូនមានស្បែកខ្មៅ?

0
1

សម្រាប់ស្ត្រីមានផ្ទៃពោះភាគច្រើន វាត្រូវបានគេជឿជាក់ថាមានទំនោរទៅរកការថប់បារម្ភ និងព្រួយបារចំពោះបញ្ហាផ្សេៗ ពីព្រោះក្នុងអំឡុងពេលមានផ្ទៃពោះអ្វីៗទាំងអស់ត្រូវមានការប្រុងប្រយ័ត្នសព្វបែបសព្វយ៉ាង។ ជាពិសេសទាក់ទងនឹងបញ្ហាអាហារ ដែលទាមទារឲ្យយកចិត្តទុកដាក់ជាខ្លាំង ដោយសារតែអ្នកម៉ាក់ញ៉ាំអ្វីមួយ កូនក្នុងផ្ទៃនឹងទទួលបានដូចគ្នាដែរ។ អាហារដែលគួរបរិភោគ ឬមិនគួរបរិភោគមានច្រើនយ៉ាងដែលអ្នកម្តាយមានផ្ទៃពោះចង់ដឹង ដូចជាកាកាវ តើស្ត្រីមានផ្ទៃពោះអាចផឹកបានទេ? ប្រសិនបើបរិភោគបានតើកូនកើតមកពិតជាមានសម្បុរខ្មៅដូចជំនឿបុរាណឬទេ?

កាកាវ ត្រូវបានគេចាត់ទុកជាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដូចជាតែ និងកាហ្វេដែរ ហើយអ្នកមានផ្ទៃពោះមិនគួរញ៉ាំឡើយ ឬក៏ត្រូវកំណត់ចំនួនដែលទទួលទានក្នុងមួយថ្ងៃ ព្រោះប្រសិនបើអ្នកម្តាយមានផ្ទៃពោះទទួលជាតិកាហ្វេអ៊ីនច្រើនពេក អាចជាកត្តាហានិភ័យដល់កូនមិនទាន់កើត ឧទារហណ៍ហានិភ័យពិការភាពពីកំណើត ឬកើតមិនគ្រប់ខែ ជាដើម។

ដូច្នេះកាកាវ ត្រូវបានគេចាត់ទុកជាភេសជ្ជៈដែលគួរតែប្រុងប្រយ័ត្នចំពោះអ្នកម្តាយពេលមានផ្ទៃពោះ។ ប្រសិនបើអាចជៀសវាងគឺល្អ ប៉ុន្តែសម្រាប់អ្នកម្តាយដែលមិនអាចអត់បាន ត្រូវកំណត់បរិមាណតិចតួចបំផុតមិនលើសពី ២០០មីលីក្រាមក្នុងមួយថ្ងៃទេ។ មិនតែប៉ុណ្ណោះពេលទទួលទានកុំផ្អែមពេក ដោយសារតែវាមានហានិភ័យនៃជំងឺទឹកនោមផ្អែម ឬជាតិស្ករក្នុងអំឡុងពេលមានផ្ទៃពោះ។

ចំពោះជំនឿបុរាណដែលលឺតៗគ្នាថា ទទួលទានកាកាវ អាចធ្វើឲ្យកូនកើតមកមានសម្បុរខ្មៅ វាមិនពិតនោះទេ តែតាមពិតវាអាស្រ័យទៅលើហ្សែនរបស់ឪពុកម្តាយម្នាក់ៗ។ ហេតុនេះ ពណ៌អាហារមិនអាចផ្លាស់ប្តូរពណ៌ស្បែករបស់ទារកក្នុងផ្ទៃបានឡើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here