សម្រាលកូនដោយវះកាត់ហើយ ត្រូវចាំប៉ុន្មានខែទើបអាចធ្វើការវិញបាន?

0
1

ការវះកាត់ គឺជាវិធីសាស្ត្រមួយដែលត្រូវបានគេប្រើសម្រាប់ស្ត្រីដែលពិបាកក្នុងការសម្រាល ឬអ្នកម្តាយដែលមានបញ្ហាសុខភាពផ្សេងៗ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ការសម្រាលដោយវិធីវះកាត់មានភាពពេញនិយមសម្រាប់ស្ត្រីមួយចំនួនដែលមិនចង់ឆ្លងកាត់ការឈឺចាប់ ឬសម្រាប់អ្នកដែលចង់រើសថ្ងៃខែល្អសម្រាប់ថ្ងៃកំណើតរបស់កូន។

ទោះជាយ៉ាងណាក្រោយពេលសម្រាលដោយវះកាត់ តើរយៈពេលប៉ុន្មានទើបជាសះស្បើយ ហើយអាចធ្វើសកម្មភាពប្រចាំថ្ងៃដូចធម្មតាវិញ?

នៅតំបន់ដែលវះកាត់ អ្នកម្តាយនឹងមានអារម្មណ៍ឈឺចាប់ ហើយវាត្រូវចំណាយពេលយូរជាងកំណើតធម្មជាតិ ដើម្បីឲ្យរាងកាយជាសះស្បើយវិញ។ ព្រោះផ្នែកវះកាត់នឹងបណ្តោលឲ្យមានរបួសនៅសាច់ដុំពោះ ដែលធ្វើឲ្យសាច់ដុំចុះខ្សោយ ហើយបើករណីធ្ងន់ធ្ងរនាំឲ្យជញ្ជាំងហើម និងមានស្លាកស្នាមនៅលើស្បូន។

ជាធម្មតាក្រោយពេលវះកាត់ ត្រូវចំណាយពេលមួយសប្តាហ៍ដើម្បីព្យាបាលរបួសនៅខាងក្រៅបាន ហើយអ្នកអាចធ្វើកិច្ចផ្ទះតិចតួចបាន ប៉ុន្តែហាមលើករបស់ធ្ងន់ៗ។ ចាប់តាំងពីពេលវះកាត់ របួសខាងក្នុងត្រូវការពេលវេលាយូរដើម្បីជួសជូលជាលិកាឲ្យជាសះស្បើយឡើងវិញ ផ្ទុយទៅវិញ ប្រសិនបើអ្នកបង្ខំលើករបស់ធ្ងន់ៗ អាចធ្វើឲ្យប្រេះថ្នេរ ឬដាច់រហែកមុខរបួសមិនងាយជាឡើយ។

បន្ទាប់ពីវះកាត់បាន១ខែ ទាំងផ្នែកវះកាត់ និងស្បូននឹងចាប់ផ្តើមវិលត្រឡប់មករកកន្លែងដើមវិញ ហើយកាន់តែរឹងមាំ។ ជាពិសេសប្រសិនបើអ្នកម្តាយព្យាយាមធ្វើលំហាត់ប្រាណជាប្រចាំ រាងកាយនឹងឆាប់ជាសះស្បើយលឿនបំផុត ហើយការធ្វើលំហាត់ប្រាណត្រូវចំណាយពេលយ៉ាងហោចណាស់ ១៥នាទីក្នុងមួយថ្ងៃ។

ដើម្បីឲ្យរបួសជាសះស្បើយ ត្រូវការពេល ៦សប្តាហ៍ ហើយវាត្រូវការពេលប្រហែលជា ១២ឬ៣ខែ ទើបអ្នកអាចលើករបស់ធ្ងន់បាន។ នេះជាពេលវេលាដែលអ្នកអាចត្រលប់ចូលធ្វើការបានធម្មតាវិញ ហើយអាចប្រើកម្លាំងពេញលេញក្នុងសកម្មភាពផ្សេងៗផងដែរ។

ទោះបីជាផ្នែកវះកាត់របស់អ្នកម្តាយបានជាសះស្បើយ ហើយអាចត្រឡប់ទៅរកសកម្មភាពប្រចាំថ្ងៃធម្មតាវិញក៏ដោយ តែកុំភ្លេចថែរក្សាសុខភាពផ្ទាល់ខ្លួនជានិច្ច ដើម្បីត្រៀមបន្តយកកូនបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here