ពេលមានផ្ទៃពោះបើច្រមុះចេះតែហូរឈាម តើជាសញ្ញាគ្រោះថ្នាក់មែនទេ?

0
1
Nosebleeds and bleeding gums during pregnancy

ជាការពិតណាស់អំឡុងពេលមានផ្ទៃពោះ អ្នកម្តាយមានបញ្ហាជាច្រើនដែលគួរឲ្យព្រួបារម្ភ ហើយក្នុងចំណោមបញ្ហាទាំងនោះ មានបញ្ហាមួយដែលធ្វើឲ្យអ្នកម្តាយមានការភ្ញាក់ផ្អើល គឺការហូរឈាមច្រមុះ។

ការហូរឈាមតាមច្រមុះត្រូវបានគេចាត់ទុកជារឿងធម្មតា សម្រាប់ស្ត្រីមានផ្ទៃពោះ។ ចាប់តាំងពីការមានផ្ទៃពោះរាងកាយរបស់អ្នកម្តាយនឹងមានការផ្លាស់ប្តូរ អ័រម៉ូនរំញោចធ្វើឲ្យប្រព័ន្ធឈាមរត់បុកខ្លាំងទៅតំបន់ច្រមុះ ដែលបណ្តោលឲ្យសរសៃឈាមក្នុងច្រមុះត្រូវពង្រីក ហើយភ្នាសស្តើងក្នុងច្រមុះក៏ងាយនឹងធ្លុះធ្លាយ។ នៅពេលដែលភ្នាសក្នុងច្រមុះកាន់តែស្តើង ប្រព័ន្ធឈាមរត់បុកមកកាន់តែខ្លាំង នឹងធ្វើឲ្យសរសៃតូចៗដាក់រហែល ហើយទីបំផុតឈាមនឹងហូរចេញមកតាមច្រមុះ ជាពិសេសកន្លែងត្រជាក់ និងស្ងួត។ ហេតុដូច្នេះសូម្បីតែអ្នកម្តាយកំពុងតែគេងសុខៗ ក៏អាចហូរឈាមតាមច្រមុះដោយមិនដឹងខ្លួនដែរ។

ទោះជាយ៉ាងណា ប្រសិនបើការហូរឈាមមានកម្រិតតិចតួច មិនចាំបាច់ព្រួយបារម្ភទេ។ វាជារឿងធម្មតា ហើយមិនបង្កគ្រោះថ្នាក់ឡើយ។ គ្រាន់តែគ្រប់គ្រងដើម្បីបញ្ឈប់ការហូរឈាមដូចខាងក្រោម៖

  • អង្គុយចុះ
  • ឱនក្បាលទៅមុខបន្តិច
  • ដកដង្ហើមតាមមាត់
  • ប្រើម្រាមដៃច្របាច់ច្រមុះទាំងសងខាងរយៈពេល ៥ទៅ១០នាទី
  • ឬអាចប្រើក្រណាត់ត្រជាក់ ឬទឹកករុំដោយក្រណាត់ស្តើងទៅស្អំត្រង់តំបន់ច្រមុះ វានឹងជួយឲ្យឈាមឈប់ហូរយ៉ាងលឿន។

នៅពេលដែលច្រមុះឈប់ហូរឈាម អ្នកម្តាយគួរតែសម្រាកឲ្យបានច្រើន ហើយជៀសវាងយកដៃញីច្រមុះ ឬលូកច្រមុះ ព្រោះវានាំឲ្យមានការហូរឈាមថែមទៀត។ តែទោះជាយ៉ាងណា ករណីដែលការហូរឈាមមិនអាចបញ្ឈប់ ឬការហូរឈាមខុសប្រក្រតី គួរតែប្រញាប់ទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យទើបជាជម្រើសល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here