ឲ្យតែរបស់មានជាតិស្ករច្រើនគ្រូពេទ្យហាម ចុះសូកូឡាតើស្ត្រីមានផ្ទៃពោះអាចញ៉ាំបានទេ?

0
1

ប្រសិនបើយើងនិយាយអំពីបង្អែមជាមួយស្ត្រីមានផ្ទៃពោះ ក្នុងករណីភាគច្រើនគ្រូពេទ្យនឹងណែនាំឲ្យជៀសវាង ឬញ៉ាំក្នុងកម្រិតតិចបំផុតតាមដែលអាចធ្វើទៅបាន។ ដោយសារតែខ្លាចពួកគេត្រូវប្រឈមនឹងជំងឺទឹកនោមផ្អែម លើសជាតិស្ករក្នុងឈាម ឬកូលេស្តេរ៉ុលក្នុងឈាមខ្ពស់។ ទោះជាយ៉ាងណាស្ត្រីមានផ្ទៃពោះនៅតែត្រូវការបង្អែម ដូចជាសូកូឡា ជាដើម តើពួកគេគួរញ៉ាំ ឬមិនគួរញ៉ាំ?

បង្អែមខ្លះពិតជាអាហារល្អសម្រាប់ស្ត្រីមានផ្ទៃពោះ ដូចជា សូកូឡា ជាពិសេសសូកូឡាខ្មៅ គឺជាបង្អែមមួយក្នុងចំណោមបង្អែមដែលស្ត្រីមានផ្ទៃពោះគួរទទួលទាន។ នោះដោយសារតែសូកូឡាខ្មៅ មានផ្ទុកសារធាតុ flavonoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយឲ្យបេះដូងមានសុខភាពល្អ ជួយឲ្យប្រព័ន្ធឈាមរត់បានល្អ ការពារការកើនតឡើងនៃជំងឺមហារីកទាំងម្តាយ និងទារក។ លើសពីនេះទៅទៀតសូកូឡាខ្មៅ មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលជួយទ្រទ្រង់ដល់ការលូតលាស់ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ។ សំខាន់សូកូឡា នឹងជំរុញការបញ្ចេញអ័រម៉ូន endorphins ធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ល្អ រួមទាំងទារកផងដែរ។

តាមការស្រាវជ្រាវក៏បង្ហាញផងដែរថា សូកូឡាខ្មៅមានផ្ទុកបរិមាណកាហ្វេអ៊ីនតិច ប៉ុន្តែអ្នកម្តាយគួរតែញ៉ាំក្នុងកម្រិតមធ្យម គឺល្អបំផុត។

ដូច្នេះអ្នកម្តាយដែលចូលចិត្តញ៉ាំបង្អែម អាចជ្រើសរើសយកសូកូឡាខ្មៅ បាន តែកុំញ៉ាំច្រើនពេកបើពុំដូច្នោះទេលទ្ធផល អ្នកនឹងទទួលបានគុណវិបត្តទៅវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here