វិធីកម្ចាត់បញ្ហាស្ត្រេសសម្រាប់អ្នកម្តាយពេលមានផ្ទៃពោះ

0
1
Pregnant women are head aching or stressed about her child.

បញ្ហាស្ត្រេសដែលកើតឡើងអំឡុងពេលមានផ្ទៃពោះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកម្តាយតែម្នាក់ឯងនោះទេ សូម្បីតែទារកក្នុងផ្ទៃក៏មានផលប៉ះពាល់ខ្លាំងផងដែរ ជាពិសេសប្រសិនអ្នកបណ្តោលឲ្យវាកើតឡើងច្រើន ហើយគ្មានវិធីដោះស្រាយ។

ដើម្បីដោះស្រាយបញ្ហាស្ត្រេស ដំបូងអ្នកម្តាយត្រូវយល់ពីអារម្មណ៍របស់ខ្លួនឯងជាមុនសិន។ មានន័យថា ស្វែងយល់ពីរោគសញ្ញាដែលអ្នកជួបប្រទះអំឡុងពេលមានផ្ទៃពោះ ដើម្បីត្រៀមខ្លួន និងទប់ទល់ជាមួយអ្វីដែលបានកើតឡើង។ នៅពេលដែលអ្នកម្តាយមានអារម្មណ៍ថា ចាប់ផ្តើមមានបញ្ហាស្ត្រេស កុំបណ្តោលឲ្យវានៅតឹងណែនក្នុងដើមទ្រូងយូរពេក គួរតែព្យាយាមរកវិធីរំសាយចេញក្រៅ ដើម្បីឲ្យមានអារម្មណ៍ប្រសើរឡើងវិញ។

នៅពេលដឹងខ្លួនថាមានបញ្ហាស្ត្រេសកើតឡើងអ្នកអាចប្រើវិធីសាស្ត្រដូចជា៖

ចមើលភាពយន្តបែបកំប្លែង

ស្តាប់ចម្រៀងពីរោះៗ

ដើរមើលទេសភាពជុំវិញផ្ទះ

ធ្វើលំហាត់ប្រាណស្រាលៗ ឬធ្វើសមាធិ

ជួបជាមួយមិត្តភក្តិជជែកគ្នាលេង ឬញ៉ាំអាហារដែលអ្នកចូលចិត្ត

ទាំងនេះសុទ្ធតែជាវិធីសាស្ត្រដែលអាចជួយបញ្ចេញបញ្ហាស្ត្រេសចេញពីខ្លួនរបស់អ្នកបាន។

ស្ត្រេស ក្នុងអំឡុងពេលមានផ្ទៃពោះ គឺជាកង្វល់ដ៏ធំមួយសម្រាប់អ្នកម្តាយគ្រប់រូប ហើយប្រសិនបើអ្នកម្តាយមិនអាចស៊ូទ្រាំ ​និងដោះស្រាយឲ្យបានល្អទេ វាអាចប៉ះពាល់អវិជ្ជមានដល់ទារកក្នុងផ្ទៃ ទោះបីជាបញ្ហាស្ត្រេសតិចតួចក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here