ជំងឺទឹកនោមផ្អែម មិនមែនកើតចំពោះតែមនុស្សទូទៅដែលធាត់លើសទម្ងន់នោះទេ សូម្បីតែស្ត្រីមានផ្ទៃពោះក៏ប្រឈមដូចគ្នាដែរ ហើយប្រឈមខ្លាំងថែមទៀត។
ជាទូទៅជំងឺទឹកនោមផ្អែម អាចបង្កឡើងដោយសារតែកត្តារស់នៅសុខស្រួលពេក របបអាហារគ្មានផាសុខភាព ឬដំណពូជជាដើម។ ក៏ប៉ុន្តែចំពោះស្ត្រីមានផ្ទៃពោះវិញ គឺបណ្តោលមកពីការប្រែប្រួលនៃកម្រិតអ័រម៉ូន ដោយសារតែអំឡុងពេលនេះរាងកាយប្រឹងផលិតអ័រម៉ូន ដើម្បីប្រឆាំងជាមួយនឹងអាំងស៊ុយលីន ដែលបញ្ចេញមក។
ទោះជាយ៉ាងណាបើយោងតាមការសិក្សាមួយបានរកឃើញថា ស្ត្រីមានផ្ទៃពោះដែលគេងមិនបានគ្រប់គ្រាន់ជាប្រចាំក៏អាចនាំមកនូវហានិភ័យនៃជំងឺទឹកនោមផ្អែមដែរ ហើយអត្រានេះកំពុងតែមានការកើនឡើងគួរឲ្យព្រួយបារម្ភខ្លាំងបំផុត។ ក្រៅពីការគេងមិនបានគ្រប់គ្រាន់ បញ្ហាធាត់ ប្រវត្តគ្រួសារ ឬស្ត្រីយកកូននៅវ័យចំណាស់ពេក ក៏អាចប្រឈមនឹងជំងឺនេះដូចគ្នា៕