ឈប់បារម្ភទៅ! អនុវត្ត៦ចំណុចនេះ ជួយឲ្យអ្នកម្តាយជៀសផុតពីជំងឺឬសដូងបាត

0
1

ក្រៅពីការប្រែប្រួលនៃកម្រិតអ័រម៉ូនក្នុងរាងកាយ ការពង្រីកខ្លួន ឬការឡើងប៉ោងនៃសរសៃឈាមជុំវិញរន្ធគូថ ធ្វើឱ្យអ្នកម្តាយមានបញ្ហាទល់លាមកញឹកញាប់ រហូតកើតបានជាមូលហេតុនៃជំងឺឬសដូងបាត អំឡុងពេលតាំងគភ៌។

ជំងឺនេះគ្មានអ្វីប៉ះពាល់ដល់ទារកដែលមិនទាន់កើតឡើយ ប៉ុន្តែវានឹងធ្វើឲ្យអ្នកម្តាយមានអារម្មណ៍មិនស្រួលពេលបន្ទោរបង់ម្តងៗ និងប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃ។

ទោះជាយ៉ាងណា ជំងឺឬសដូងបាតអំឡុងពេលតាំងគភ៌ អាចបញ្ជៀសបាន ប្រិសនបើអ្នកម្តាយអនុវត្តវិធីទាំង ៦ចំណុចនេះ។

១.ព្យាយាមបរិភោគអាហារដែលសម្បូរជាតិសរសៃ ដូចជា គ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែបៃតង ដើម្បីឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានស្រួល។

២.ធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីជំរុញដល់មុខងារពោះវៀនឲ្យដំណើរការបានល្អ។

៣.ទទួលទានទឹកស្អាតយ៉ាងហោចណាស់ ៨ទៅ១០កែវក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយការទល់លាមក។

៤.ជៀសវាងការអង្គុយយូរពេក ព្រោះវាអាចដាក់សម្ពាធខ្លាំងទៅលើតំបន់គូថ ដែលនាំឲ្យកើតមានជំងឺឬសដូងបាត។ ប្រសិនជាអាច អ្នកគួរតែគេងបែរទៅខាងឆ្វេង ឬលើកជើងឲ្យខ្ពស់ជាងដងខ្លួនប្រហែលជា ១៥នាទី រៀងរាល់ ២ទៅ៣ម៉ោងម្តង ដើម្បីបន្ថយសម្ពាញក្នុងពោះវៀន។

៥.ព្យាយាមធ្វើចលនាពោះវៀនយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ ហើយជៀសវាងការប្រឹងខ្លាំងនៅពេលបន្ទារបង់ ឬអង្គុយបន្ទោរបង់យូរៗពេក។

៦.ជៀសវាងត្រដុសជុំវិញតំប់រន្ធគូថ ព្រោះវាអាចបណ្តោលឲ្យមានដំបៅ និងហូរឈាម។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកមានអាការហើមតំបន់រន្ធគូថ គួរតែអង្គុយនៅក្នុងទឹកក្តៅឧណ្ឌៗ ១០ទៅ១៥នាទី ឲ្យបាន ២ទៅ៣ដងក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយការឈឺចាប់ និងការហើមផងដែរ។

ក្នុងករណីដែលអ្នកម្តាយមានជំងឺឬសដូងបាតរួចទៅហើយ គួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ឬរងចាំសម្រាលកូនហើយ ទើបទទួលកាព្យាបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here