បើស្ថិតក្នុងលក្ខខ័ណ្ឌទាំងនេះពេលមានផ្ទៃពោះ កុំខំធ្វើលំហាត់ប្រាណឲ្យសោះ!

0
1

ការធ្វើលំហាត់ប្រាណពិតជាមានប្រយោជន៍ខ្លាំងណាស់ទាំងម្តាយ និងកូនក្នុងផ្ទៃ។ ការធ្វើលំហាត់ប្រាណទៀងទាត់តាំងពីមុនពេលមានផ្ទៃពោះ នឹងជួយឲ្យរាងកាយមានភាពរឹងមាំក្នុងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្លាស់ប្តូរដែលកើតមានឡើងពេលមានផ្ទៃពោះ។ ជាពិសេស ប្រសិនបើការធ្វើលំហាត់ប្រាណមិនត្រឹមត្រូវ អាចនាំផលប៉ះពាល់ដល់កូនក្នុងផ្ទៃ។

១.អំឡុងពេល៦សប្តាហ៍ដំបូង

អ្នកម្តាយគួរតែមានការប្រុងប្រយ័ត្ន ចំពោះការធ្វើលំហាត់ប្រាណអំឡុងពេលនេះ ព្រោះវាអាចប៉ះពាល់ដល់ការបង្កើតសរីរាង្គរបស់ទារក។

២.អ្នកម្តាយមានជំងឺបេះដូង

ជាធម្មតា អ្នកដែលមានជំងឺបេះដូង គួរតែកម្រិតការធ្វើលំហាត់ប្រាណ ព្រោះពេលមានផ្ទៃពោះបេះដូងត្រូវធ្វើការធ្ងន់រួចទៅហើយ។ ប្រសិនបើ អ្នកម្តាយធ្វើលំហាត់ប្រាណខ្លាំង បេះដូងអាចលែងដំណើរការ ហេតុនេះអ្នកម្តាយគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។

៣.ការពពោះកូនភ្លោះ

ការធ្វើលំហាត់ប្រាណអំឡុងពេលពពោះកូនភ្លោះ អាចប៉ះពាល់ដល់ស្បូន និងទារក ជាងស្ត្រីដែលពពោះធម្មតា។ ជាពិសេសនៅសប្តាហ៍ចុងក្រោយនៃការមានផ្ទៃពោះ។ ការសម្រាកឲ្យបានច្រើន គឺល្អសម្រាប់សុខភាពរបស់អ្នកម្តាយ។

៤.អ្នកម្តាយមានជំងឺព្រាយក្រឡាភ្លើង ឬលើសឈាម

ស្ត្រីមានផ្ទៃពោះដែលមានជំងឺបែបនេះ មិនគួរធ្វើលំហាត់ប្រាណច្រើនពេកនោះទេ ព្រោះវាអាចបង្កើនហានិភ័យ ឬផលវិបាកកាន់តែច្រើន។

៥.ទារកលូតលាស់យឺត

ប្រសិនបើអ្នករកឃើញថា ទារកក្នុងផ្ទៃមានការលូតលាស់យឺតជាងធម្មតា អ្នកគួរតែជៀសវាងធ្វើលំហាត់ប្រាណខ្លាំង។ ព្រោះរាងកាយរបស់អ្នកត្រូវការអុកស៊ីសែនបន្ថែម ដែលអាចបណ្តោលឲ្យទារកទទួលអុកស៊ីសែនមិនគ្រប់គ្រាន់។

៦.ស្បូនកន្ទ្រាក់ញឹកញាប់

ក្នុងរយៈពេលខ្លី ប្រសិនបើអ្នកម្តាយមានអារម្មណ៍ថា មានការកន្ទ្រាក់ស្បូនញឹកញាប់ សូមកុំធ្វើលំហាត់ប្រាណឲ្យសោះ ព្រោះវាអាចបង្កើនហានិភ័យកើតមិនគ្រប់ខែ។

ករណីទាំងអស់នេះ អ្នកម្តាយអាចធ្វើលំហាត់ប្រាណស្រាលៗ ឬគួរតែប្រុងប្រយ័ត្នចំពោះកត្តាមួយចំនួន៖ កុំធ្វើលំហាត់ប្រាណក្នុងអាកាសធាតុក្តៅ កុំធ្វើលំហាត់ប្រាណខ្លាំងហួសកម្រិត កុំធ្វើលំហាត់ប្រាណឲ្យលើសពី៣០នាទី ហើយការធ្វើលំហាត់ប្រាណរៀងរាល់១០ទៅ១៥នាទីត្រូវសម្រាកម្តង ដើម្បីបង្ការសីតុណ្ហភាពកុំឲ្យឡើងកម្តៅខ្ពស់ពេក៕

LEAVE A REPLY

Please enter your comment!
Please enter your name here