ឈឺក្បាលខ្លាំងពេលមានផ្ទៃពោះ តើអាចលេបបានទេ?

0
1

បញ្ហាមួយនៅក្នុងចំណោមបញ្ហាជាច្រើនដែលស្ត្រីមានផ្ទៃពោះភាគច្រើនបានជួបប្រទេះ គឺអាការៈឈឺក្បាល។ ដូច្នេះដំណោះស្រាយដែលស្ត្រីមានផ្ទៃពោះនឹកឃើញមុនគេ គឺការប្រើប្រាស់ថ្នាំ ដើម្បីបញ្ចប់បញ្ហា។ តែគ្រប់គ្នាប្រហែលជាបានដឹងខ្លះៗហើយថា ការលេបថ្នាំពេលមានផ្ទៃពោះ អាចជះឥទ្ធិពលដល់ទារកមិនទាន់កើត។

ចុះបើស្ត្រីមានផ្ទៃពោះឈឺក្បាលខ្លាំង តើអាចលេបថ្នាំបានទេ?

ថ្នាំស្ទើរតែទាំងអស់នៅពេលដែលអ្នកម្តាយលេបចូលទៅក្នុងរាងកាយ វានឹងស្រូបចូលទៅក្នុងចរន្តឈាម ហើយត្រូវបញ្ចូនទោទារកតាមមរយៈសុក។ ទារកអាចមានគ្រោះថ្នាក់ ប្រសិនបើការលេបថ្នាំមិនបានត្រឹមត្រូវ ហើយបរិមាណនៃថ្នាំដែលទារកទទួលបានច្រើនលើសកម្រិត។

ដូច្នេះដំណោះស្រាយដ៏ល្អដែលអ្នកម្តាយគួរតែធ្វើនៅពេលមានអាការៈឈឺក្បាលកើតឡើង គឺប្រឹក្សាជាមួយគ្រូពេទ្យអំពីដំបូលន្មាន និងការប្រើប្រាស់ថ្នាំដែលត្រឹមត្រូវ។

ម្យ៉ាងវិញទៀត អ្នកម្តាយគួរតែអនុវត្តវិធីការពារដូចជា៖ គេងឲ្យបានគ្រប់គ្រាន់ពី ៨ទៅ១០ម៉ោងក្នុងមួយថ្ងៃ, ញ៉ាំអាហារសម្បូរសារធាតុចិញ្ចឹមឲ្យបានច្រើន, ព្យាយាមទទួលទានទឹកយ៉ាងតិចបំផុត២លីត្រក្នុងមួយថ្ងៃ, ធ្វើលំហាត់ប្រាណស្រាលៗ, គិតតែរឿងវិជ្ជមានដើម្បីកុំឲ្យបញ្ហាស្ត្រេសចូលខ្លួន។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here