ការទល់លាមក គឺជារោគសញ្ញាមួយដែលអាចកើតមានគ្រប់ភេទ និងគ្រប់វ័យ ជាពិសេសចំពោះអ្នកម្តាយមានផ្ទៃពោះតែម្តង។ ជាមួយនឹងការផ្លាស់ប្តូរអ័រម៉ូន progesterone និងទំហំស្បូនធំជាងមុនរហូតដល់សង្កត់លើពោះវៀន បណ្តោលឲ្យប្រព័ន្ធរំលាយអាហារមានការផ្លាស់ប្តូរ ហើយដំណើរការយឺត។ ប៉ុន្តែរោគសញ្ញាមួយនេះអាចជៀសវាងបាន តាមរយៈការជ្រើសរើសរបបអាហារដែលមានសុខភាពល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។
អង្ករសំរូប
អង្ករធម្មជាតិមួយប្រភេទនេះមានគុណសម្លៃអាហារូបត្ថម្ភខ្ពស់ណាស់ ជាពិសេសជាតិសរសៃត្រូវបានគេរកឃើញថា អាចជួយការពារបញ្ហាទល់លាមកបាន។
ចេក
ចេកទុំជាផ្លែឈើដ៏ល្អដែលអាចបរិភោគទាំងកុមារ និងមនុស្សពេញវ័យ។ ជាពិសេសវាអាចជំនួយដល់សុខភាពសម្រាប់ស្ត្រីមានផ្ទៃពោះ រួមទាំងប្រព័ន្ធរំលាយអាហារផងដែរ។
ល្ហុងទុំ
នេះជាផ្លែឈើមួយទៀតដែលងាយស្រួលក្នុងការញ៉ាំ ហើយមានតម្លៃអាហារូបត្ថម្ភមិនធម្មតាឡើយ។ មិនថាវីតាមីន B1, B2 និង បេតាការរ៉ូទីន រួមទាំងគុណប្រយោជន៍ជាឱសថជួយព្យាបាលការទល់លាមកដែលសមស្របសម្រាប់ស្ត្រីមានផ្ទៃពោះ។
ទឹក
ទឹកមិនត្រឹមតែជាសារធាតុរាវដែលរាងកាយត្រូវការខ្វះមិនបានប៉ុណ្ណោះទេ វាក៏អាចជួយធ្វើឲ្យចលនាពោះវៀនដំណើរការល្អផងដែរ។ ដូច្នេះដើម្បីទទួលទបានប្រយោជន៍ពីទឹក អ្នកម្តាយគួរទទួលទានយ៉ាងតិច ៨កែវក្នុងមួយថ្ងៃ៕