កុំ​មានឲ្យ​សោះ! បើ​ស្ត្រី​មាន​ផ្ទៃពោះ​កើត​ជំងឺ​មួយ​នេះ កូនច្បាស់ជា​មិន​គ្រប់​គីឡូ

0
1

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា ជំងឺហឺត បាន​បង្កើន​ហានិភ័យ​នៃ​ផលវិបាក​ទាំង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ទាំង​ពេល​សម្រាលកូន ជាពិសេស​កូន​កើតមក​មិន​គ្រប់​គីឡូ។ ជំងឺហឺត ជាទូទៅ​អា​ចប​ណ្តោ​ល​ឲ្យ​រលាក​សួត​រ៉ាំរ៉ៃ ក្អក និង​ពិបាក​ដក​ង្ហើ​ម។ មិនតែប៉ុណ្ណោះ វា​អាច​ប៉ះពាល់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ៨ទៅ១០ភាគរយ​នៅក្នុង​ប្រទេស​ស៊ុយអែត។

ការសិក្សា​ទៅលើ​ស្ត្រី​ជាង ១លាន​នាក់​ក្នុងនោះ​មាន ៧០០,០០០នាក់​ដែល​ពពោះ​ក្នុង​ចន្លោះ​ឆ្នាំ ២០០១ និង ២០១៣ បាន​រកឃើញថា ទារក​ដែល​កើតចេញពី​ពោះ​ម្តាយ​កើត​ជំងឺហឺត​មាន ១០ភាគរយ នេះ​បើ​យោងតាម​អនុសាសន៍​របស់លោក​វេ​ជ្ជ​បណ្ឌិត Gustaf Rejno ដែលជា​អ្នកជំនាញ​នៅ​ប្រចាំ​វិទ្យាស្ថាន Karolinska។ លើសពីនេះ ស្ត្រី​ដែលមាន​ជំងឺហឺត អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​សម្រាលកូន​មិន​គ្រប់​គីឡូ ពិបាក​សម្រាល ឬ​សម្រាល​មុនពេល​កំណត់។

ការស្រាវជ្រាវ​បានបង្ហាញ​ទៀតថា កត្តា​តំណពូជ ឬ​កត្តាបរិស្ថាន ក៏​អាច​ប្រឈម​នឹង​ហានិភ័យ​កូន​កើត​មិន​គ្រប់​គីឡូ និង​ពិបាក​សម្រាល​ដែរ។ ដូច្នេះ ប្រសិនបើ​អ្នក​កើតមាន​ជំងឺហឺត​ក្នុងពេល​មាន​ផ្ទៃពោះ គួរ​ព្យាយាម​កាត់បន្ថយ​បញ្ហា​ស្ត្រេ​ស ដើម្បី​កុំ​ឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here