ពេលមានផ្ទៃពោះ ស្ត្រីគួរឡើងទម្ងន់តាម៣ដំណាក់កាលនេះទើបត្រឹមត្រូវ

0
1

តាមច្បាប់ធម្មជាតិពោះរបស់អ្នកម្តាយនឹងស្រេកឃ្លាន ហើយញ៉ាំច្រើនជាងធម្មតា ព្រោះរាងកាយត្រូវការថាមពលសម្រាប់មនុស្សពីរនាក់។ ដោយសារតែការគិតពីទារកជាចម្បង អ្នកម្តាយភាគច្រើនបរិភោគអាហាររហូតដល់ឡើងទម្ងន់លើសពីបទដ្ឋាន ធ្វើឲ្យមានហានិភ័យនៃជំងឺធាត់ ទឹកនោមផ្អែម ឬធ្វើឲ្យពិបាកក្នុងការសម្រាល។ ដូច្នេះអ្នកម្តាយគួរតែយកចិត្តទុកដាក់ទៅលើការញ៉ាំ ដើម្បីគ្រប់គ្រងទម្ងន់ឲ្យបានល្អ។ ខាងក្រោមនេះ គឺជាទម្ងន់រាងកាយដែលស្ត្រីមានផ្ទៃពោះគួរឡើងក្នុង៣ដំណាក់កាល។

ដំណាក់កាលទី១

ក្នុងអំឡុងពេលមានផ្ទៃពោះចាប់ពី ១ដល់៣ខែ ទម្ងន់រាងកាយរបស់អ្នកម្តាយភាគច្រើននឹងមិនកើនឡើងទេ ឬអាចថយចុះទៅវិញ។ ព្រោះអំឡុងពេល៣ខែដំបូងនៃការមានផ្ទៃពោះទារកនៅតូចនៅឡើយ ហើយវាជាពេលវេលារបស់អ្នកម្តាយក្នុងការសម្របខ្លួន។ ម្យ៉ាងវិញទៀត អ្នកម្តាយអាចមានអាការៈចាញ់ ធ្វើឲ្យពួកគេមិនអាចញ៉ាំអ្វីបានច្រើននោះទេ ដូច្នេះទម្ងន់ក៏មិនបានផ្លាស់ប្តូរច្រើនដែរ។

ដំណាក់កាលទី២

នៅចន្លោះពេលមានផ្ទៃពោះចាប់ពី ៤ទៅ៦ខែ អ្នកម្តាយនឹងចាប់ផ្តើមញ៉ាំច្រើន គេងច្រើន ហើយនៅពេលដំណាលគ្នានេះសរីរាង្គរបស់ទារកមានការលូតលាស់កាន់តែច្រើន។ អំឡុងពេលនេះ ទម្ងន់របស់អ្នកម្តាយអាចកើនឡើងយ៉ាងឆាប់រហ័សចន្លោះ ២ទៅ៣គីឡូក្រោម ក្នុងមួយខែ ដែលជាលទ្ធផលក្នុងត្រីមាសទី២ ទម្ងន់រាងកាយទាំងមូលនឹងកើនប្រហែលជា ៧ទៅ៩គីឡូក្រាម។

ដំណាក់កាលទី៣

នៅចន្លោះពី៧ទៅ៩ខែនៃការមានផ្ទៃពោះ ទម្ងន់អ្នកម្តាយនឹងកើនឡើងយឺតៗ។ ជាមធ្យម ១គីឡូក្នុងមួយខែ ប៉ុន្តែអ្នកនឹងមានអារម្មណ៍មិនស្រួល ដោយសារតែទារកកាន់តែធំ។ ពេញមួយត្រីមាសចុងក្រោយទម្ងន់របស់អ្នកម្តាយនឹងកើនឡើងប្រហែលជា ៤ទៅ៦គីឡូក្រាម។

សរុបមកក្នុងអំឡុងពេល៣ដំណាក់កាលនេះ ទម្ងន់រាងកាយរបស់ស្ត្រីមានផ្ទៃពោះគួរតែកើនឡើងប្រហែលជា ១០ ទៅ១២គីឡូក្រោមប៉ុណ្ណោះ។ ប៉ុន្តែអ្នកត្រូវដឹងថា ការឡើងទម្ងន់របស់អ្នកម្តាយម្នាក់ៗមិនដូចគ្នាទេ គឺវាអស្រ័យទៅលើការទទួលទាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here