ពេលមានផ្ទៃពោះតែងបែកញើសច្រើននៅពេលយប់ តើអ្នកម៉ាក់គួរដោះស្រាយបែបណា?

0
1

ទោះអាកាសធាតុមិនក្តៅក៏ដោយ ហេតុអ្វីបានជាស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែបែកញើសច្រើននៅពេលយប់?

វាជារឿងធម្មតាទេសម្រាប់ស្ត្រីមានផ្ទៃពោះដែលតែងតែបែកញើស សូម្បីតែពេលយប់មានអាកាសធាតុត្រជាក់ក៏ដោយ។ នោះដោយសារតែនៅក្នុងរាងកាយរបស់អ្នកម្តាយ មានការកើតនឡើងនៃការផ្គត់ផ្គង់ឈាម ដើម្បីគាំទ្រដល់ការលូតលាស់របស់ទារក ដែលបណ្តោលឲ្យមានការពង្រីកសរសៃឈាម ជាលទ្ធផលរាងកាយនឹងឡើងកម្តៅខ្លាំងជាងធម្មតា។ នៅពេលដែលរាងកាយក្តៅ វាត្រូវតែបញ្ចេញញើសដែលជាយន្តការរបស់រាងកាយ។

ដូច្នេះ ដើម្បីការពារការចេញញើសច្រើន ដែលធ្វើឲ្យអ្នកម្តាយមានអារម្មណ៍មិនល្អ គួរតែអនុវត្តដូចខាងក្រោម៖

១.បរិភោគអាហារដែលអាចកាត់បន្ថយកម្តៅនៃរាងកាយដូចជា បន្លែ ផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ ព្រោះវាជាអាហារដែលសម្បូរវីតាមីន សារធាតុរ៉ែ និងប៉ូតាស្យូមច្រើន ដែលអាចជួយឲ្យរាងកាយមានភាពត្រជាក់។

២.ព្យាយាមទទួលទានទឹកស្អាតដែលមានសីតុណ្ហភាពធម្មតា វាក៏អាចជួយកាត់បន្ថយកម្តៅក្នងរាងកាយផងដែរ។

៣.ជ្រើសរើសម្លៀកបំពាក់ដែលទន់ ស្រាល រលុងៗ និងមានខ្យល់ចេញចូលបានល្អ ទើបរាងកាយមិនសូវឡើងកម្តៅ។

៤.រៀបចំបន្ទប់គេងឲ្យមានខ្យល់ចេញចូលបានល្អ ឬប្រសិនបើអ្នកមានជីវភាពធូរធា អាចប្រើម៉ាស៊ីនត្រជាក់បាន។

នេះគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ដែលស្ត្រីមានផ្ទៃពោះជួបប្រេទះ ប៉ុន្តែអ្វីដែលសំខាន់អ្នកម្តាយត្រូវចេះថែរក្សាសុខភាពរាងកាយ និងផ្លូវចិត្តឲ្យមានសុខភាពល្អ កុំសង្កត់ធ្ងន់ទៅលើបញ្ហានេះខ្លាំងពេក ត្រូវចាត់ទុកថាជារឿងធម្មតាសម្រាប់អ្នកម្តាយមានផ្ទៃពោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here