ស្តង់ដារទម្ងន់រាងកាយរបស់ស្ត្រី ដែលគួរឡើង ឬមិនឡើងក្នុងដំណាក់កាលមានផ្ទៃពោះ

0
4

មនុស្សជាច្រើនជឿថា នៅពេលមានផ្ទៃពោះពួកគេក៏ត្រូវញ៉ាំអាហារបន្ថែមសម្រាប់ក្មេងក្នុងផ្ទៃ ហើយការឡើងទម្ងន់ទ្វេរដងជារឿងធម្មតា។ នេះជាការគិតខុសទាំងស្រុង តាមពិតការឡើងទម្ងន់របស់អ្នកម្តាយពេលមានផ្ទៃពោះ ត្រូវតែឲ្យសមស្របជាមួយកម្ពស់ និងទម្ងន់នៃរាងកាយ។ ប៉ុន្តែជាមធ្យមស្ត្រីមានផ្ទៃពោះគួរតែឡើងទម្ងន់ប្រហែលជា ១០ទៅ១៥គីឡូក្រោម។

ដូច្នេះ ដំបូងអ្នកម្តាយទាំងអស់ត្រូវដឹងជាមុនថា តើអ្នកមានទម្ងន់តិចជាងបទដ្ឋានដែរឬទេ? ឧទាហរណ៍ប្រសិនបើអ្នកមានកម្ពស់ ១៦០សង់ទីម៉ែត្រ គួរតែមានទម្ងន់ ៥០គីឡូក្រាម… នេះគឺជាទម្ងន់ស្តង់ដាររបស់ស្ត្រីធម្មតា។ បន្ទាប់មកយកទម្ងន់ស្តង់ដារនោះ ត្រូវបូកជាមួយទម្ងន់ដែរគួរតែបន្ថែមរាល់ខែអំឡុងពេលមានផ្ទៃពោះ។

នៅពេលមានផ្ទៃពោះ ទម្ងន់ជាមធ្យមប្រហែលជា ១០ទៅ១៥គីឡូក្រាម ប៉ុន្តែប្រសិនបើទម្ងន់លើសពីបទដ្ឋានធម្មតារួចទៅហើយនោះ ត្រូវប្រុងប្រយ័ត្ន ទម្ងន់គួរតែឡើងបន្ថែមត្រឹម ៧ទៅ១២គីឡូក្រាមប៉ុណ្ណោះ។

ការឡើងទម្ងន់ស្តង់ដារ សម្រាប់ស្ត្រីពេលពពោះ៖

  • អ្នកម្តាយស្គម គួរតែឡើងចន្លោះពី ១៤ទៅ ២០គីឡក្រាម
  • អ្នកម្តាយដែរធាត់លើសទម្ងន់ គួរតែឡើងចន្លោះត្រឹម ៧ទៅ ១២គីឡូក្រាម
  • ទម្ងន់ស្តង់ដារ គួរតែឡើងចាប់ពី ១០ទៅ ១៥គីឡូក្រាម

ការឡើងទម្ងន់របស់អ្នកម្តាយ តាមដំណាក់កាលនីមួយៗនៃការមានផ្ទៃពោះ

១. ខែទី១ ដល់ទី៣

ទម្ងន់របស់អ្នកម្តាយក្នុងត្រីមាសទី១ នៃការមានផ្ទៃពោះ មិនសូវផ្លាស់ប្តូរប៉ុន្មាននោះទេ ហើយអ្នកខ្លះអាចស្រកទៅវិញ ដោយសារតែអាការៈចាញ់ និងមិនអាចបរិភោគបាន។ ក្នុងដំណាក់កាលនេះប្រសិនបើឡើងទម្ងន់ មិនលើសពី ២គីឡូក្រាមទេ។

២. ខែទី៤ ដល់ទី៦

ទម្ងន់របស់អ្នកម្តាយ នឹងកើនឡើងបន្តិចម្តងៗប្រហែលជា ០,២៥គីឡូក្រាម ក្នុងមួយសប្តាហ៍ ឬ ១ទៅ ១,៥គីឡូក្រាម ក្នុងមួយខែ។ នៅក្នុងដំណាក់កាលនេះ ស្ត្រីមានផ្ទៃពោះអាចញ៉ាំបានច្រើន ឬញ៉ាំមិនឈប់ ដោយសារតែអាការៈចាញ់ត្រូវបានកាត់បន្ថយ។

៣. ខែទី៧ ដល់ទី៩

ក្នុងអំឡុងពេលនេះ រាងកាយរបស់អ្នកម្តាយនឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយសារតែទម្ងន់នឹងការកើនឡើងកន្លះគីឡូក្រាមក្នុងមួយសប្តាហ៍ ឬប្រហែលជា២ ទៅ ២,៥គីឡូក្រាម ក្នុងមួយខែ។ ក្នុងខែចុងក្រោម ទម្ងន់នឹងមានស្ថេរភាព ឬថយចុះបន្តិចវិញ។ ក្នុងអំឡុងពេលនេះ ទារកនឹងធំយ៉ាងឆាប់រហ័ស ទាំងផ្លូវចិត្ត និងរាងកាយ។

ក្នុងករណីដែលមិនមានការឡើងទម្ងន់ទាល់តែសោះរយៈពេល ២ទៅ៤ខែ ឬឡើងទម្ងន់លើសពី ១គីឡូក្រាមក្នុងមួយសប្តាហ៍ ក្នុងរយៈពេល ៤ទៅ៦ខែ ឬក៏ឡើងទម្ងន់ជាងកន្លះគីឡូក្រាមម្តងក្នុងមួយសប្តាហ៍ ក្នុងរយៈពេល៧ ទៅ៩ខែ ត្រូវទៅជួបគ្រូពេទ្យភ្លាម។

ចំពោះអ្នកម្តាយដែលមានកូនភ្លោះមិនមានន័យថា ទម្ងន់ត្រូវតែកើនឡើងទ្វេដង ឬបីដងនៃចំនួនទារកក្នុងផ្ទៃនោះទេ ប៉ុន្តែវាអាចធ្ងន់ជាងធម្មតាប្រហែលជា ១៧ ទៅ ២២គីឡូក្រាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here