ឈប់ខ្មាស់គេរឿងក្លៀកខ្មៅទៀតទៅ! ស្ត្រីមានផ្ទៃពោះអាចសាកវិធីនេះបាន

0
1

នៅពេលមានផ្ទៃពោះ ស្បែករបស់ស្ត្រី អាចប្រែទៅជាខ្មៅងងឹងនៅតាមតំំបន់មួយចំនួន ជាពិសេសជុំវិញក ក្លៀក និងក្រលៀនជាដើម ដែលបណ្តោលមកពីការកើនឡើងនៃអ័រម៉ូន estrogen។ ជាលិទ្ធផលកោសិកាសារធាតុពណ៌ត្រូវបានបង្កើតឡើងច្រើនជាងធម្មតា ហើយស្បែកនៅតាមដងខ្លួនងាយនិងរងគ្រោះ។

ទោះជាយ៉ាងណា បញ្ហាស្បែកខ្មៅងងឹងនេះ ស្ត្រីមានផ្ទៃពោះអាចដោះស្រាយបាន ហើយមិនមានផលប៉ះពាល់អ្វីឡើយ។

១.ស្ត្រីមានផ្ទៃពោះ មិនគួរស្ថិតនៅក្នុងពន្លឺព្រះអាទិត្យយូរពេកទេ ព្រោះពន្លឺព្រះអាទិត្យនឹងជំរុញឲ្យស្បែកផលិតជាតិពណ៌មេឡានីន កាន់តែច្រើន។

២.កុំប្រើឡាម កោររោមក្លៀកឲ្យសោះ បើពុំដូច្នោះទេវានឹងបង្កឲ្យមានការកកិត រលាក ហើយស្បែកប្រែជាខ្មៅស្រអាប់យ៉ាងងាយ។

៣.ស្ត្រីមានផ្ទៃពោះអាចប្រើអម្អិលទុំ លាយជាមួយទឹកឃ្មុំក្នុងបរិមាណស្មើគ្នា មកលាបលើតំបន់ដែលរងគ្រោះ រួចទុកចោល ៣ទៅ៥នាទី ទើបលាងជម្រះចេញ។ វិធីម្យ៉ាងទៀត អ្នកអាចហាន់ក្រូចឆ្មារមួយចំណិត មកត្រដុសថ្នមៗនៅក្រោមក្លៀក ហើយទុកចោល ៣ទៅ៥នាទី ទើបលាងសម្អាតចេញ។ ធ្វើបែបនេះ វានឹងជួយឲ្យស្បែកមានភាពទន់ និងភ្លឺថ្លាជាងមុន។

៤.តំបន់ដែលខ្មៅ អាចប្រឈមនឹងបញ្ហាស្ងួត ឬប្រេះយ៉ាងងាយ។ សូមប្រើក្រណាត់សើម មកជូតថ្នមៗ ឬលាបឡេផ្តល់សំណើមដល់ស្បែកឲ្យបានទៀងទាត់។ វិធីនេះ នឹងជួយឲ្យស្បែកមានសភាពទន់ និងភ្លឺថ្លាត្រលប់មកវិញបាន។

បញ្ហាស្បែកខ្មៅដែលកើតមានអំឡុងពេលមានផ្ទៃពោះ អាចបាត់ទៅវិញបន្តិចម្តងៗដោយខ្លួនឯង បន្ទាប់ពីសម្រាលកូនហើយ។ ដូច្នេះ អ្នកម្តាយសូមកុំមានការព្រួយបារម្ភខ្លាំងពេក តែប្រសិនបើអ្នកម្តាយមិនចង់ឃើញស្បែកខ្មៅងងឹងអំឡុងពេលនេះ អ្នកអាចប្រើវិធីខាងលើបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here