ការធ្វើលំហាត់ប្រាណ គឺជាវិធីសាស្ត្រមួយមិនអាចខ្វះបានសម្រាប់ស្ត្រីមានផ្ទៃពោះទាំងឡាយ ព្រោះវាអាចជួយជំរុញទាំងអ្នកម្តាយ និងកូនក្នុងផ្ទៃឲ្យមានសុខភាពល្អ។
ការធ្វើលំហាត់ប្រាណបែបយូហ្គា ក៏ត្រូវបានគេចាត់ទុកជាវិធីដែលជួយគាំទ្រដល់ផាសុខភាពដូចគ្នា។ ប៉ុន្តែការចាប់ផ្តើមគួរតែធ្វើតាំងពី៣ខែដំបូងនៃការមានផ្ទៃពោះ ហើយគួរតែពិគ្រោះជាមួយអ្នកជំនាញ ដើម្បីប្រាដកថា មិនបង្កបញ្ហាទាក់ទងនឹងសុខភាព។ មិនតែប៉ុណ្ណោះ ការធ្វើលំហាត់ប្រាណគួរតែចាប់ផ្តើមដោយឥរិយាបទងាយៗជាមុនសិន។
អត្ថប្រយោជន៍នៃការហាត់យូហ្គា ឬសមាធិ
១.យូហ្គា ត្រូវតែអនុវត្តយឺតៗ ដូច្នេះវាជាវិធីសាស្ត្រល្អនៃការធ្វើសមាធិ និងលំហាត់ដកដង្ហើម ដែលធ្វើឲ្យប្រព័ន្ធឈាមរត់ដំណើរការបានល្អ។
២.ជួយគ្រប់គ្រងសាច់ដុំខ្នង អាចបំបាត់ការឈឺឆ្អឹងខ្នង។
៣.ជួយធ្វើលំហាត់សាច់ដុំអាងត្រគាក ធ្វើឲ្យការសម្រាលកូនបានស្រួល។
៤.ជួយធ្វើឲ្យរាងកាយមានតុល្យភាព ហើយអារម្មណ៍មានភាពប្រសើរឡើង ដោយសារតែការប្រែប្រួលអ័រម៉ូន។
៥.ធ្វើឲ្យចិត្តស្ងប់ស្ងាត់ រាងកាយសម្រាកបានស្រួល ការពារជំងឺធ្លាក់ទឹកចិត្ត។
៦.ជួយសម្រកទម្ងន់ ធ្វើឲ្យរាងកាយវិលត្រលប់មកភាពដើមវិញលឿងជាងមុន៕