សារធាតុសំខាន់៤មុខ ពេលមានផ្ទៃពោះមិនអាចខ្វះមួយណាបានឡើយ

0
1

ពេលមានផ្ទៃពោះ ស្ត្រីភាគច្រើនចេះតែខំញ៉ាំអាហារឲ្យបានច្រើន ព្រោះគិតថា វាអាចបំពេញសារធាតុចិញ្ចឹមដែលទារកក្នុងផ្ទៃត្រូវការបាន។ ប៉ុន្តែការទទួលទានឲ្យតែបានពេញៗពោះ មិនមែនជាជម្រើសល្អនោះទេ ជួនកាលវាមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់នោះទេ ហើយធ្វើអ្នកម្តាយធាត់លើសទម្ងន់ថែមទៀត។

ដូច្នេះ អ្នកម្តាយគួរតែពិចារណាលើរបបអាហារដែលសម្បូរសារធាតុចិញ្ចឹម ជាពិសេសសារធាតុរ៉ែទាំង៤ប្រភេទនេះ ស្ត្រីមានផ្ទៃពោះគ្រប់រូបត្រូវការខ្វះមិនបានឡើយ។

១.អាស៊ីតហ្វូលិក

អំឡុងពេលមានផ្ទៃពោះបីខែដំបូង ឬមុនពេលមានផ្ទៃពោះ ស្ត្រីត្រូវការអាស៊ីតហ្វុលិក និងវីតាមីន B ដើម្បីជួយបង្កើតប្រព័ន្ធសរសៃប្រសាទរបស់ទារក។

អាស៊ីតហ្វូលិក នឹងជួយការពារពិការភាពពីកំណើតដូចជា ក្រអូមាត់ឆែប បបូរមាត់ឆែប ជាដើម។ អាស៊ីតហ្វូលិក ត្រូវបានគេរកឃើញថា ងាយស្រួលរក ព្រោះវាមាននៅក្នុងគ្រាប់ផ្លែឈើ បន្លែស្លឹកបៃតង ទឹកក្រូច និងអង្កសំរូប។ វាចាំបាច់ណាស់ស្ត្រីមានផ្ទៃពោះគួរទទួលទាន ៤០០មីក្រូក្រាមក្នុងមួយថ្ងៃ មុនពេលមានផ្ទៃពោះ ២ខែ រហូតដល់ពពោះបាន៣ខែ។

២.ជាតិដែក

ក្នុងអំឡុងពេលមានផ្ទៃពោះ រាងកាយរបស់ស្ត្រីត្រូវការជាតិដែក ច្រើនជាងធម្មតា ដើម្បីផលិតឈាមបញ្ចូនទៅកាន់ទារក ហើយយើងអាចទទួលបានជាតិដែក នៅក្នុងបន្លែបៃតងដូចជា ផ្កាខាត់ណាពណ៌ខៀវ ស្ពៃខៀវ ស្ត្រប៊េរី និងគ្រប់ធញ្ញជាតិទាំមូលជាដើម។

ទោះជាយ៉ាងណា ជាតិដែក អាចត្រូវបានស្រូបយកយ៉ាងងាយស្រួល តាមរយៈការទទួលទានទានវីតាមីន C ផងដែរ។ អ្នកម្តាយអាច ញ៉ាំទឹកផ្លែឈើផ្សេងៗ ជាពិសេសទឹកក្រូច ប៉ុន្តែហាមទទួលទានតែ ឬកាហ្វេ ព្រោះវាអាចរារាំងដល់ការស្រូបយកជាតិដែក។

៣.ស័ង្កសី

សារធាតុរ៉ែមួយប្រភេទនេះ មានតួនាទីយ៉ាងសំខាន់ណាស់ក្នុងសកម្មភាពរំលាយអាហារ ការអភិវឌ្ឍ និងរក្សាតុល្យភាពរាងកាយ។ ជាពិសេស វាអាចជួយចម្លង DNA សំយោគប្រូតេអ៊ីន ជំរុញអ័រម៉ូនលូតលាស់ បង្កើនការស្រូប និងរក្សាប្រព័ន្ធរាងកាយរបស់អ្នកម្តាយឲ្យមានប្រសិទ្ធភាព។

៤.កាល់ស្យូម

កាល់ស្យូម គឺជាសារធាតុរ៉ែដែលរាងកាយត្រូវការជាចាំបាច់ ជាពិសេសអ្នកម្តាយពេលមានផ្ទៃពោះ មិនអាចខ្វះបានទេ។ សារធាតុរ៉ែមួយប្រភេទនេះ អាចជួយជំរុញដល់ការអភិវឌ្ឍរចនាសម្ព័នឆ្អឹងរបស់ទារក រក្សាដង់ស៊ីតេឆ្អឹងតាមារយៈការបង្កើត និងការពារកុំឲ្យឆ្អឹងពុកផុត។ លើសពីនេះ អ្នកម្តាយដែលទទួលទានកាល់ស្យូមបានគ្រប់គ្រាន់ អាចជួយការពារជំងឺលើសឈាម កាត់បន្ថយបញ្ហារមួលក្រពើ។

ប្រភពកាល់ស្យូមមាននៅក្នុងទឹកដោះគោ ឈីស ត្រី បង្គារ សណ្តែកសៀង តៅហ៊ូ បន្លែបៃតង… ហើយបរិមាណដែលស្ត្រីមានផ្ទៃពោះគួរទទួលទាន គឺ១,០០០មីលីក្រាមក្នុងមួយថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here