គន្លឹះ៣យ៉ាង ជួយរក្សាស្បែកក្បាលពោះឲ្យស្អាត បន្ថយស្នាមសង្វារ បន្ថយភាពជ្រីវជ្រួញ

0
1

ប្រសិនបើអ្នកម្តាយគ្រប់រូបមិនចង់ឲ្យស្នាមសង្វារ​ ឬភាពជ្រីវជ្រួញ មកលុកលុយស្បែកដ៏ស្រស់ស្អាតរបស់អ្នកទេ គឺត្រូវស្វែងយល់ពីវិធីថែទាំជាប្រចាំ។ ជាពិសេសក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកម្តាយតែងតែប្រឈមនឹងការរីកធំនៃក្បាលពោះ ដែលជាបញ្ហាស្បែកគួរឲ្យខ្លាច ហើយប្រសិនបើមិនមានវិធីកែតម្រូវ ឬកាត់បន្ថយទេ ស្បែករបស់អ្នកច្បាស់ជាគ្មានភាពទាក់ទាញឡើយ។

គន្លឹះទី១៖ ថែរក្សាស្បែកក្បាលពោះ

ទោះបីជាវាពិបាកជៀសផុតពីបញ្ហាស្នាមបែកសង្វារក៏ដោយ ប៉ុន្តែអ្នកម្តាយអាចលាបក្រែមផ្តល់សំណើមដល់ស្បែកតាំងពីពេលចាប់ផ្តើមមានផ្ទៃពោះ។ ព្រោះបើទុកចោលរហូតដល់ក្រោយពេលសម្រាល បញ្ហាប្រាដកជាពិបាកដោះស្រាយណាស់។

គន្លឹះទី២. រក្សាស្បែកឲ្យស្អាតជាមួយផលិតផលថែរក្សាស្បែក

អំឡុងពេលមានផ្ទៃពោះ ស្ត្រីគួរតែប្រើផលិតផលថែរក្សាស្បែកដូចជា ប្រេងអូលីវ ក្រែម ឬឡេ ផ្តល់សំណើមដល់ស្បែក។ ប៉ុន្តែផលិតផលទាំងនោះ ត្រូវតែមានសុវត្ថិភាព ដោយផ្តោតទៅលើគ្រឿងផ្សំដែលចម្រាញ់ចេញពីធម្មជាតិ។

អ្នកម្តាយអាចលាបក្រែមមួយថ្ងៃពីរដង បន្ទាប់ពីងូតទឹករួច ដោយសារតែពេលនេះស្បែកអាចរក្សាជាតិសំណើមបានច្រើនបំផុត។ ម្យ៉ាងវិញទៀត​ អ្នកត្រូវលាបថ្នមៗនៅលើក្បាលពោះជាប្រចាំរហូតជិតដល់ពេលសម្រាល ដើម្បីកាត់បន្ថយបញ្ហាស្នាមសង្វារក្រោយពេលសម្រាលកូន។

ក្បាលពោះមានស្នាមសង្វារ ឬស្នាមជូតៗ ដោយសារតែស្បែកមានការលាតសន្ធឹងខ្លាំងពេក ហើយលឿន រហូតធ្វើឲ្យផ្ទៃខាងក្រៅប្រេះ។ ក្រោយពេលសម្រាលស្បែកដែលធ្លាប់លាតសន្ធឹង និងពង្រីក មិនអាចបង្រួមត្រលប់ទៅសភាពដើមវិញបានទេ។ ដូច្នេះបញ្ហានេះ ក៏ជាមូលហេតុនៃការភាពជ្រីវជ្រួញ ហើយស្បែកយារធ្លាក់ផងដែរ។

គន្លឹះទី៣. ជៀសវាងងូតទឹកក្តៅ

ជៀសវាងការងូតទឹកក្តៅ ហើយជ្រើសរើសការងូតទឹកធម្មតាប្រសើរជាង។ ទឹកក្តៅអាចបណ្តោលឲ្យស្បែកស្ងួត និងប្រេះ ដោយសារតែកង្វះជាតិសំណើម។ ជាពិសេសអ្នកម្តាយដែលមានស្បែកស្ងួត វានឹងធ្វើឲ្យមានស្នាមសង្វារបន្ថែមទៀតនៅលើពោះ។

ចំពោះអ្នកម្តាយដែលមានអាការៈរមាស់ ដោយសារតែក្បាលពោះស្ងួត ហើយពង្រីក ត្រូវជៀសវាងការអេស។ ផ្ទុយកវិញ អ្នកអាចប្រើក្រែម ដើម្បីកាត់បន្ថយបញ្ហាស្នាមសង្វារ។ វិធីមួយនេះក៏អាចជួយឲ្យស្បែកទន់រលោង មានសំណើម រហូតដល់ពេលសម្រាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here