ប្រសិនបើទារកទើបនឹងកើតត្រូវបានប៉ះពាល់ជាមួយនឹងជំងឺតេតាណូស ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់ដូចជា ខូចខាតខួរក្បាល វិកលចរិក ហើយបើធ្ងន់ធ្ងរអាចរហូតដល់ស្លាប់បាន។ ជំងឺតេតាណូសអាចចូលទៅក្នុងរាងកាយតាមរយៈទងផ្ចិត ដែលត្រូវបានកាត់ ប្រសិនបើឧបករណ៍សម្រាលកូនមិនស្អាត។ ចំពោះទារក ដែលមានទងផ្ចិតមិនទាន់ស្ងួតក៏មានឱកាសនៃការឆ្លងមេរោគតេតាណូសដែរ ដូច្នេះអ្នកម្តាយត្រូវព្យាយាមរក្សាទងផ្ចិតឲ្យស្អាត តាមការណែនាំរបស់គិលានុបដ្ឋាការ។
ការចាក់វ៉ាក់សាំង បង្ការអំឡុងពេលមានផ្ទៃពោះ នឹងធ្វើឲ្យទារកមានភាពស៊ាំជាបណ្តោះអាសន្ន។ ដូច្នេះគ្រូពេទ្យបានណែនាំឲ្យអ្នកម្តាយចាក់វ៉ាក់សាំងប្រភេទនេះក្នុងពេលមានផ្ទៃពោះកុំបីខាន។
ជាធម្មតាក្នុងអំឡុងពេលមានផ្ទៃពោះ ក្រៅពីវ៉ាក់សាំងតេតាណូស មិនត្រូវបានណែនាំនោះទេ។ លុះត្រាតែចាំបាច់បំផុតដូចជា អ្នកម្តាយត្រូវធ្វើដំណើរក្នុងតំបន់ដែលមានការផ្ទុះជំងឺ ព្រោះវាអាចមានអត្រាហានិភ័យឆ្លងខ្ពស់ចំពោះអ្នកម្តាយ និងកូនមិនទាន់កើត។
វ៉ាក់សាំងដែលអាចចាក់បានមានដូចជា វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយ ជំងឺរលាកថ្លើមប្រភេទA ជំងឺរលាកថ្លើមប្រភេទB ជំងឺរបេង ក្អកមាន់ រោគខាន់ស្លាក់។ល។
ទោះជាយ៉ាងណា ការចាក់វ៉ាក់សាំងត្រូវធ្វើការពិចារណា និងសម្រេចដោយ វេជ្ជបណ្ឌិតទើបអាចចាក់បាន៕