​ទម្លាប់៤ចំណុច​នេះ​ពេល​ពពោះ កូនរបស់អ្នកកើតមកនឹងឆ្លាតលើសគេ

0
1

ដោយសារតែ​ចង់​ឲ្យ​កូន​កើតមក​មាន​ភាព​ឆ្លាត​លើសគេ អ្នក​ម្តាយ​ភាគច្រើន​តែងតែ​ព្យាយាម​ទទួលទាន​របប​អាហារ​ណា​ដែល​ប៉ូវ​ខ្លាំង ជាពិសេស​ពង​ក្ងាន​ជាដើម។ ក៏ប៉ុន្តែ ក្រៅពី​អាហារ​បំប៉ន នៅមាន​ទម្លាប់​មួយចំនួន​ទៀត ក៏​អាចជួយ​ជំរុញ​ឲ្យ​ខួរក្បាល​កុមារ​មាន​ភាព​ឆ្លាត​វៃ​ពីកំណើតផងដែរ។

អង្អែល​ក្បាលពោះ​ខ្លួនឯង៖ បើ​យោងតាម​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា នៅពេលដែល​អ្នក​ម្តាយ​ស្ទាបអង្អែល​ក្បាលពោះ នោះ​ទារក​ក្នុង​ផ្ទៃ​នឹងមាន​ភាពកក់ក្តៅ ចាប់ផ្តើម​មាន​ភាព​រីក​រាយ និង​បង្កើន​កោសិកា​ខួរក្បាល​បាន​យ៉ាង​ល្អ។ ហេតុនេះ អ្នក​គួរតែ​ឧស្សាហ៍​ធ្វើការ​ស្ទាបអង្អែល​ក្បាលពោះ​ឲ្យ​បាន​ញឹកញាប់ ជាពិសេស​ពេល​ទារក​កំពុងតែ​កម្រើក។

ឧស្សាហ៍​និយាយ​ទៅកាន់​ទារក៖ មនុស្ស​មួយចំនួន​គិតថា ទារក​ក្នុង​ផ្ទៃ​មិនចេះ​ស្តាប់ ហើយ​ពួកគេ​ក៏​គ្មាន​អារម្មណ៍​អ្វី​ដែរ។ ការគិត​បែបនេះ​ខុស​ហើយ តាមពិត​ទារក​អាច​ដឹង​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​ម្តាយ​បានធ្វើ ជាពិសេស​បើ​អ្នក​និយាយ​ទៅកាន់​ពួកគេ​ដោយ​ភាពទន់ភ្លន់​ផ្អែមល្ហែម វា​នឹង​ជួយ​ជំរុញ​ដល់​ការលូតលាស់​ខួរក្បាល​កាន់តែខ្លាំង។ ការសិក្សា​ជាច្រើន​បាន​បង្ហាញថា ស្ត្រី​ដែល​មិនសូវ​បាន​និយាយ​ទៅកាន់​កូន​ក្នុង​ផ្ទៃ កូន​របស់​ពួកគេ​កើតមក​មិនសូវ​ឆ្លាត​ទេ។

ឧស្ស​ហ៍​អាន​សៀវភៅ​៖ វេជ្ជបណ្ឌិត​នៅក្នុង​ទីក្រុង​ញ៉ូ​វ​យ៉​ក បាន​បង្ហាញថា នៅពេលដែល​អ្នក​ម្តាយ​អាន​សៀវភៅ​ ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​ស្តាប់ អាចធ្វើ​ឲ្យ​ខួរក្បាល​ពួកគេ​រីកចម្រើន​ខាង​ផ្នែក​ស្តាប់ និង​និយាយ​ភាសា​បានល្អ។ ម្យ៉ាងវិញទៀត ទារក​អាច​ចាត់​ផ្តើម​កក់​សម្គាល់​ភាសា ដែល​អ្នក​ម្តាយ​ឧស្សាហ៍​និយាយ។ ដូច្នេះ ប្រសិនបើ​អ្នក​ចង់​ឲ្យ​កូន​ឆាប់​ចេះ​និយាយ​ភាសា​បានល្អ គួរតែ​ឧស្សាហ៍​​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន។

ជាពិសេស នៅពេល​ទារក​មាន​អាយុ ៧ខែ​ឡើងទៅ គឺជា​ពេលវេលា​ល្អ​បំផុត​សម្រាប់​បង្ហាត់បង្រៀន​កូន ព្រោះ​រាងកាយ និង​ខួរក្បាល​របស់​ពួកគេ​អភិ​វ​គ្រប់គ្រាន់ ដើម្បី​ទទួលយក​ចំណេះដឹង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​បាន​ហើយ។

កុំ​ខ្ជិល៖ អ្នកជំនាញ​បាន​ទទូច​យ៉ាងខ្លាំង​ថា អ្នក​ម្តាយ​ត្រូវធ្វើ​ខ្លួន​ឲ្យ​ឧស្សាហ៍ កុំ​ខ្ជិលច្រអូស ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការវិវត្ត​បញ្ហា​របស់​កូន ​នៅពេល​ធំ​ពេញវ័យ។ ហេតុនេះ អ្នក​ម្តាយ​គ្រប់រូប​ដឹងថា កូន​ក្នុង​ផ្ទៃ​កំពុងតែ​រៀន និង​ចាប់ផ្តើម​ចង់ចាំ​នូវ​ទង្វើ​ដែល​អ្នក​កំពុងតែ​ធ្វើ​ប្រចាំថ្ងៃ ប្រសិន​អ្នក​សកម្ម ពួកគេ​នឹង​សកម្ម​ដូច​អ្នក​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here