អ្នកជំនាញបង្ហាញពីរបៀបបំបៅដោះកូនដែលត្រឹមត្រូវ និងទទួលបានប្រយោជន៍ខ្លាំង

0
1

ការបំបៅដោះកូនតែមួយមុខគត់ក្នុងរយៈពេល ៦ខែដំបូង គឺជាជម្រើសទីមួយដែលគ្រូពេទ្យបានណែនាំ ប្រសិនបើអ្នកម្តាយមិនមានបញ្ហាអ្វីកើតឡើងក្រោយពេលសម្រាលនោះទេ។ ព្រោះទឹកដោះម្តាយ មានសារធាតុចិញ្ចឹមគ្រប់បែបយ៉ាង ដែលទារកត្រូវការចាំបាច់ ដើម្បីលូតលាស់។

តែទោះជាយ៉ាងណា ដើម្បីទទួលបានប្រយោជន៍យ៉ាងពេញលេញសម្រាប់ទារក អ្នកម្តាយក៏ត្រូវដឹងពីរបៀបបំបៅដោះកូនផងដែរ។ ខាងក្រោមនេះ គឺជារៀបបំបៅដោះកូនដែលទទួលបានប្រយោជន៍ខ្លាំង៖

១.ទារកគួរតែបំបៅដោះកូនក្នុងរយៈពេល ៣០នាទីដំបូង បន្ទាប់ពីកំណើត។ លើសពីនេះ អ្នកម្តាយត្រូវព្យាយាមបំបៅដោះកូនឲ្យបានញឹកញាប់ ដើម្បីជួយរំញោចការផលិតទឹកដោះឲ្យបានកាន់តែច្រើន។

២.ឲ្យកូនបៅទឹកដោះឲ្យអស់ ដើម្បីសម្អាតសុដន់ ដោយសារតែផ្នែកខាងក្រោមនៃទឹកដោះ មានជាតិខ្លាញ់ដែលមានប្រយោជន៍ខ្លាំងសម្រាប់ខួរក្បាល និងរាងកាយទារក។

៣.បើទារកបឺតទឹកដោះមិនចេញ ឬចេញតិចៗ អ្នកម្តាយត្រូវព្យាយាមច្របាច់សុដន់ ដើម្បីឲ្យទារកឆាប់ចេញច្រើន។

៤.ទារកគួរតែបៅដោះកូនរយៈពេល ៦ខែ ដោយគ្មានបន្ថែមទឹក ឬអាហារផ្សេងទៀតឡើយ។

៥.ពេលបំបៅដោះកូន អ្នកម្តាយគួរតែឱប ភ្នែកសម្លឹងមើលកូន និងនិយាយជាមួយកូន ដើម្បីជួយឲ្យអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាកាន់តែខ្លាំងឡើយ។

៦.ក្នុងករណីដែលអ្នកម្តាយមិនមានពេលគ្រប់គ្រាន់ក្នុងការបំបៅដោះ ហើយចង់ឲ្យសុដន់នៅតែបង្កើតការផលិតទឹកដោះបានល្អ អ្នកម្តាយគួរតែប្រើឧបករណ៍បូមទឹកដោះ ហើយរក្សាទុកឲ្យបានត្រឹមត្រូវ។ ប្រសិនបើរក្សាទុកក្នុងសីតុណ្ហភាពធម្មតា ទឹកដោះអាចទុកបាន ១ម៉ោង ប៉ុន្តែបើអ្នករក្សាទុកក្នុងទូរទឹកកក អាចទុកបាន ២ទៅ៣ថ្ងៃ។

អ្នកម្តាយទាំងឡាយត្រូវចងចាំថា ការបំបៅដោះបានត្រឹមត្រូវ ទារកនឹងទទួលបានរាងកាយរឹងមាំ ហើយខួរក្បាលក៏លូតលាស់ល្អផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here