ការមានផ្ទៃពោះ គឺជាដំណាក់កាលដ៏ពិសេសបំផុតនៅក្នុងឆាកជីវិតរបស់មនុស្សស្រីគ្រប់រូប ហើយវាក៏ជាពេលដែលស្ត្រីត្រូវមានការយកចិត្តទុកដាក់ចំពោះទង្វើមួយចំនួនផងដែរ បើពុំដូច្នោះទេអាចបង្កឲ្យមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ខាងក្រោមនេះ គឺជារបស់ទាំង៣យ៉ាងដែលស្ត្រីមានផ្ទៃពោះគួរជៀសវាង បើមិនចង់ឲ្យកូនក្នុងផ្ទៃជួបគ្រោះថ្នាក់៖
ថ្នាំលាបពណ៌សក់
ការសិក្សាជាច្រើនបានបង្ហាញថា ថ្នាំលាបពណ៌សក់មានផ្ទុកសារធាតុគីមីជាច្រើន ដែលអាចស្រូបចូលតាមរយៈស្បែកក្បាលរបស់ស្ត្រីមានផ្ទៃពោះ ហើយអាចបង្កផលប៉ះពាល់អាក្រក់ដល់ទារកដែលមិនទាន់កើត។
ថ្នាំលាបក្រចក
ថ្នាំលាបក្រចក ក៏មិនខុសពីថ្នាំលាបពណ៌សក់ដែរ ដោយសារតែសារធាតុគីមីរបស់វាអាចស្រូបចូលទៅក្នុងរាងកាយតាមរយៈគែមក្រចក ឬតាមរយៈការហិតក្លិន។ ប្រសិនបើស្ត្រីមានផ្ទៃពោះប្រើប្រាស់ជាញឹកញាប់ អាចបណ្តោលឲ្យបំផ្លាញសរីរាង្គមួយចំនួនរបស់ទារក។
អាហារសមុទ្រឆៅ
ស៊ូស៊ី ជាអាហារដ៏មានរសជាតិឆ្ងាញ់ និងពេញនិយមបំផុតរបស់ជនជាតិជប៉ុន ក៏ប៉ុន្តែវាជាអាហារឆៅដែលមិនសមស្របសម្រាប់ស្ត្រីមានផ្ទៃពោះឡើយ។ ប្រសិនបើត្រីប្រភេទនេះមានផ្ទុកបាក់តេរី វានឹងបណ្តោលឲ្យអ្នកឈឺ ហើយកូនក្នុងផ្ទៃក៏ជួបនឹងគ្រោះថ្នាក់ដែរ។
បើយោងតាមសមាគមន៍ស្ត្រីមានផ្ទៃពោះអាមេរិក បានបង្ហាញថា ស្ត្រីមានផ្ទៃពោះគួរតែបរិភោគត្រីសមុទ្រដែលចម្អិនបានឆ្អិនល្អ ព្រោះវាមានសុវត្ថិភាព ជាពិសេសទទួលបានខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់ការអភិវឌ្ឍទារកមិនទាន់កើត៕