ពពោះបាន១ខែ ស្រាប់តែឈឺពោះផ្នែកខាងក្រោម តើមានគ្រោះថ្នាក់ទេ?

0
1

ការផ្លាស់ប្តូរដែលកើតឡើងអំឡុងពេលមានផ្ទៃពោះ វាជារឿងធម្មតាដែលអ្នកម្តាយជួបប្រទះជាប្រចាំក្នុងពេល ៩ខែនេះ ដូចជាការឈឺចាប់នៅតំបន់ពោះផ្នែកខាងក្រោមជាដើម។ ប៉ុន្តែបើការឈឺចាប់ធ្វើឲ្យអ្នកម្តាយមានការព្រួយបារម្ភខ្លាំងរហូតដល់កើតជាបញ្ហាស្ត្រេស វាអាចជះឥទ្ធិពលអវិជ្ចមានដល់សុខភាព និងទារកក្នុងផ្ទៃ។

មូលហេតុនៃការឈឺចាប់ពោះផ្នែកខាងក្រោម

វាកើតឡើងដោយសារតែស្ថានភាពរាងកាយមានការផ្លាស់ប្តូរ ដើម្បីទ្រទ្រង់ទារក កំពុងតែលូតលាស់។ នេះជារោគសញ្ញាមួយដែលកើតឡើងចំពោះអ្នកម្តាយមានផ្ទៃពោះនៅដំណាក់កាលដំបូង ចន្លោះពីខែទី១ ទៅខែទី២ ហើយនៅពេលឈានដល់ខែទី៤ ការឈឺពោះផ្នែកខាងក្រោមត្រូវបាត់ទៅវិញបន្តិចម្តងៗ។ តែនេះត្រូវបានគេចាត់ទុកជាសញ្ញាធម្មជាតិមិនបង្កគ្រោះថ្នាក់អ្វីនោះទេ។

វិធីដោះស្រាយចំពោះបញ្ហាឈឺចាប់ផ្នែកខាងក្រោមពោះ

១.គួរគេង ឬអង្គុយភ្លាមៗនៅពេលដែលអ្នកមានអារម្មណ៍ឈឺចាប់នៅផ្នែកខាងក្រោមនៃពោះ។ ពេលខ្លះការឈឺចាប់នៅត្រង់ពោះខាងក្រោម កើតចេញពីការឈរ ឬដើរច្រើនពេក ដូច្នេះអ្នកគួរតែរកកន្លែងសម្រាក បន្ទាប់មកលើកជើងរបស់អ្នកឲ្យខ្ពស់ ដើម្បីឲ្យលំហូរឈាមរត់បានល្អ។

២.ប្រើខ្នើយកល់ខ្នងនៅពេលពេលអង្គុយ វាក៏អាចត្រូវប្រើដើម្បីទ្រពោះ និងជើងផងដែរ នៅពេលដែលអ្នកគេងផ្អៀង។ ធ្វើបែបនេះ ដើម្បីជួយទ្រទម្ងន់​ឲ្យស្ថិតក្នុងទីតាំងដែលស្រាលជាងមុន។

៣.ធ្វើលំហាត់ប្រាណស្រាលៗ ដូចជាការរត់ ហែលទឹក និងយូរហ្គា ដើម្បីព្រឹងរាងកាយ ក៏ដូចជាឆ្អឹងខ្នងឲ្យរឹងមាំ។

៤.បដិសេធចំពោះការងារដែលត្រូវប្រើកម្លាំងលើក និងប៉ះពាល់ដល់ក្បាលពោះ។

ការពិត ការឈឺពោះផ្នែកខាងក្រោមត្រូវបានគេចាត់ទុកថា ជារោគសញ្ញាធម្មតាដែលអាចកើតឡើង ហើយមិនមែនជាការព្រួយបារម្ភអ្វីទាំងអស់។ ប៉ុន្តែប្រសិនបើអាការឈឺពោះផ្នែកខាងក្រោម អមទៅដោយតឹងទ្រូង​ គ្រុនក្តៅ ក្អួតធ្លាក់ឈាម ត្រូវប្រញាប់ទៅពេទ្យភ្លាម ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលតាមអ្វីដែលអាចធ្វើទៅបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here