ឈានដល់វ័យ៥០ឆ្នាំ តើ​ស្ត្រីអាចមានកូនទៀតទេ ហើយបើមានត្រូវប្រឈមនឹង​គ្រោះថ្នាក់អ្វីខ្លះ?

0
1

ធម្មតា​នៅពេលដែល​ឈាន​វ័យ ៤០ឆ្នាំ គុណភាព​នៃ​ការបញ្ចេញ​ស៊ុត​នឹងមាន​ភាព​ធ្លាក់ចុះ ហើយ​ឱកាស​នៃ​ការ​មានកូន​ក៏​កាន់តែ​ខ្សោយ​ដែរ។ ប៉ុន្តែ​បើ​ឈាន​ដល់​វ័យ ៥០ឆ្នាំ តើស្ត្រី​អាច​ពពោះ​ដែរឬទេ?

ចម្លើយ គឺឱកាស​នៅតែមានសម្រាប់ស្ត្រីទាំងឡាយ។ ក៏ប៉ុន្តែ​ស្ត្រី​ជា​ម្តាយ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​លើសឈាម ទឹកនោមផ្អែម ហើយ​ពិបាក​ក្នុង​ការកើត​ថែមទៀត។ ដូច្នេះ ប្រសិនបើ​ឈានដល់​វ័យ៥០ឆ្នាំ អ្នក​នៅតែ​ចង់​បានកូន​ទៀត គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន ព្រោះ​គ្រូពេទ្យ​ត្រូវ​ពិនិត្យមើល​អូវែ ស្បូន និង​គុណភាព​នៃ​ការផលិត​ស៊ុត។ សូម្បីតែ​សុខភាព​ទូទៅ​ក៏ត្រូវ​ពិនិត្យ​ដែល ដើម្បី​គេង​ផុតពី​ជំងឺ​ខ្វះ​ឈាម បញ្ហា​សរសៃឈាម​បេះដូង ទឹកនោមផ្អែម ព្រមទាំង​ជំងឺផ្សេងៗទៀត។

សរុប​មកវិញ ស្ត្រី​ដែលមាន​ផ្ទៃពោះ​នៅ​វ័យ ៥០ឆ្នាំ មាន​ហានិភ័យ​សុខភាពផ្សេងៗខ្លាំង​ជាង​នារ​វ័យក្មេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here