កម្រិតប្រូតេអ៊ីន ដែលអ្នកម្តាយគួរតែទទួលទានអំឡុងពេលពពោះ

0
1

ប្រូតេអ៊ីនត្រូវបានបង្កើតឡើងដោយសារអាស៊ីតអាមីណូ ដែលមានតួនាទីបង្កើតផ្ទៃមុខទារក និងអ្វីៗគ្រប់យ៉ាង។ ជាពិសេសនៅពេលមានផ្ទៃពោះ ៣៧សប្តាហ៍ ទាំងខួរក្បាល និងសរីរាង្គទាំងអស់របស់ទារកត្រូវការប្រូតេអ៊ីនជាចាំបាច់ ដើម្បីធ្វើការអភិវឌ្ឍ។

ក្នុងអំឡុងពេលមានផ្ទៃពោះស្ត្រីត្រូវការទទួលទានប្រូតេអ៊ីន ៣ដងក្នុងមួយថ្ងៃ (ស្មើនឹង ៧៥ក្រាម)​ ទើបទារកអាចលូតលាស់យ៉ាងមានសុខភាពល្អ។

ចំពោះអាហារសម្បូរប្រូតេអ៊ីន ដែលស្ត្រីមានផ្ទៃពោះគួរទទួលទានជាប្រចាំរួមមាន៖

  • ស៊ុត
  • គ្រាប់ធញ្ញជាតិ
  • គ្រាប់សណ្តែក
  • សាច់ (សាច់ជ្រូក សាច់គោ សាច់មាន់…)
  • ទឹកដោះគោយ៉ាអួ
  • ស្រូវសាលី
  • ត្រីសាម៉ុន
  • ស្លឹកបន្លែពណ៌បៃតងផ្សេងៗ…

អាហារទាំងអស់នេះមិនពិបាករកនោះទេ ដូច្នេះសូមស្ត្រីមានផ្ទៃពោះទាំងឡាយព្យាយាមទទួលទានឲ្យបានគ្រប់គ្រាន់ ដើម្បីការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃបានពេញលេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here