គុណសម្បត្តិដ៏អស្ចារ្យ​ បានមកពីការត្រាំទឹកក្ដៅឧណ្ហៗសម្រាប់ស្ត្រីមានផ្ទៃពោះ

0
222

សំណួរដែលជួបប្រទះញឹកញាប់សម្រាប់ស្ត្រីមានគគ៌ គឺ តើការងូតទឹកក្តៅឧណ្ហៗ ឬការត្រាំទឹកក្តៅឧណ្ហៗអាចប៉ះពាល់ដែរឬទេ?

តាមការស្រាវជ្រាវ និងបញ្ជាក់ពីវេជ្ជបណ្ឌិតជំនាញផ្នែកផ្ទៃពោះបានឱ្យដឹងថា ស្រ្តីមានគភ៌អាចងូតទឹកក្តៅឧណ្ហៗបាន តែត្រូវកុំឱ្យក្តៅជ្រុលពេក មិនត្រូវឱ្យក្តៅលើសសីតុណ្ហភាពរបស់រាងកាយរបស់អ្នកនៅពេលនោះឡើយ ព្រោះបើអ្នកងូតទឹកដែលក្តៅខ្លាំងពេក អាចធ្វើឱ្យបេះដូងរបស់អ្នកលោតញាប់ និងប្រព័ន្ធឈាមរត់ដែលហូរវិលលឿនជ្រុលពេក អាចធ្វើឱ្យទារកក្នុងគភ៌មានសភាវតានតឹងធុញថប់បាន។

ក្នុងអំឡុងពេលតាំងគភ៌ 3 ខែដំបូង អាចងូតទឹកក្តៅឧណ្ហៗ ឬត្រាំទឹកក្តៅឧណ្ហៗបាន តែត្រូវមិនឱ្យក្តៅជ្រុលពេកនោះទេព្រោះទឹកដែលក្តៅពេក អាចធ្វើឱ្យឆ្អឹងកងខ្នង និងតួកំណើតជីវិត កើតសភាពមិនសមប្រកបបាន។ ចំណុចមួយទៀតដែលត្រូវចាំគឺថា មិនគួរងូតត្រាំទឹកក្តៅឧណ្ហៗយូរលើសពី 15នាទីទេ ព្រោះអំឡុងពេលដែលអ្នកងូតត្រាំទឹកក្តៅឧណ្ហៗនោះ សីតុណ្ហភាពក្នុងរាងកាយរបស់អ្នកនឹងកើនឡើងទៅតាមនោះដែរហ្នឹងឯង។

ការត្រាំទឹកក្តៅឧណ្ហៗ នឹងធ្វើឱ្យស្ត្រីមានការធូរស្រាលសាច់ដុំក្នុងផ្នែកផ្សេងៗបានល្អ ជាពិសេសសាច់ដុំបាតជើង និងខ្នង។ នៅពេលរាងកាយបានធូរស្រាល នឹងធ្វើឱ្យស្រ្តីមានគភ៌គេងលក់រឹតតែស្រួលឡើងដែរ។ ស្រ្តីមានផ្ទៃពោះដែលមានអាការហើមតាមរាងកាយដូចជា ដៃ ជើងជាដើមនោះ យើងណែនាំឱ្យងូត ឬត្រាំទឹកក្តៅឧណ្ហៗព្រោះវានឹងជួយកាត់បន្ថយអាការហើមតាមរាងកាយបានល្អខ្លាំងណាស់។

ការងូតទឹកក្តៅឧណ្ហៗនឹងជួយសម្រាលអាការបង្រួញខ្លួនរបស់ស្បូនមុនកំណត់ និងថែមទាំងជួយឱ្យទឹកភ្លោះស្ថិតក្នុងកម្រឹតល្អទៀតផង។ ការងូតទឹកក្តៅឧណ្ហៗក្នុងអំឡុងពេលមានគភ៌ មានទាំងចំណុចល្អ និងចំណុចត្រូវប្រយ័ត្ន ដូច្នេះស្រ្តីមានគភ៌ដែលចូលចិត្តងូត ឬត្រាំទឹកក្តៅឧណ្ហៗអាចធ្វើបានតាមប្រក្រតី តែត្រូវគ្រប់គ្រងកម្រឹតកម្តៅរបស់ទឹកដែលនឹងងូត ឬត្រាំនោះឱ្យស្ថិតក្នុងសីតុណ្ហភាពដែលសមរម្យល្មមក៏គ្រប់គ្រាន់ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here