អាហារ៣ប្រភេទ​ ​អ្នកម៉ាក់​គិតថា​ឆ្ងាញ់ តែញ៉ាំតាមតែចិត្តនឹកឃើញ​អាចធ្វើ​ឲ្យ​រលូត​កូនបាន

0
1

ការទទួល​ទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ពិតជា​មាន​សារ:សំខាន់​ណាស់​ចំពោះ​ការលូតលាស់​ទារក​ក្នុង​ផ្ទៃ។ ប៉ុន្តែ​បើ​យោងតាម​គេហទំព័រ boldsky បាន​ចុះផ្សាយ​ថា មាន​អាហារ​មួយចំនួន​ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​ទទួលទាន​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ បើ​ធ្ងន់ធ្ងរ​អាច​រលូត​ថែមទៀត។

ថ្លើម

អ្នក​គួរតែ​កាត់បន្ថយ​ការ​ទួល​ទាន​ថ្លើម​សត្វ ព្រោះ​វា​សម្បូរ​ទៅដោយ​វីតាមីន A ដែល​អាច​បង្ក​ឲ្យ​ទារក​ខូច​ទ្រង់ទ្រាយ​ទារក និង​រលូត ក្នុងករណី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ទទួលទាន​ច្រើនពេក។

ដំឡូងបារាំង​ដុះ​ពន្លក

អ្នកវិទ្យាសាស្ត្រ​បាន​អះអាងថា សមាសធាតុ​ពុល Solanine ដែលមាន​នៅក្នុង​ដំឡូងបារាំង​ដុះ​ពន្លក អាច​ប៉ះពាល់​ដល់​ទារក ហើយ​នាំ​ឲ្យ​រលូត​ថែមទៀត។ ដូច្នេះ ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ជៀសវាង បើ​មិន​ចង់​ឲ្យ​កូន​ជួប​គ្រោះថ្នាក់​ដោយសារតែ​អាហារ​មួយ​នេះ។

Image result for ដំឡូងបារាំង

 

ផ្លែ​គូលែន

គូលែន ជា​ផ្លែឈើ​មួយ​ប្រភេទ​ទៀត​ដែល​ស្ត្រី​គួរតែ​ជៀសវាង ព្រោះ​វា​អាច​បង្កើន​កម្តៅ​នៅក្នុង​រាងកាយ បើ​ញ៉ាំ​ច្រើនពេក​អា​ចប​ណ្តោ​ល​ឲ្យ​មានការ​ហូរឈាម​តាម​ទ្វារមាស និង​រលូត​កូន។

Image result for ផ្លែគូលេន

 

ដូច្នេះ ដើម្បី​ថែរក្សា​កូន​ក្នុង​ផ្ទៃ​ឲ្យ​មាន​សុខ​ភាពល្អ និង​ជៀស​ផុតពី​បញ្ហា​កូន អ្នក​ម្តាយ​គួរតែ​កំណត់​ការទទួល​ទាន​អាហារ​ទាំងនេះ ឬជៀស​ឲ្យ​ឆ្ងាយ​គឺ​កាន់តែ​ល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here