រាគរូសអំឡុងពេលមានផ្ទៃពោះកុំភ័យពេក អ្នកម្តាយគួរអនុវត្ត៣ចំណុចនេះ

0
1

រាគ គឺជាជំងឺទូទៅមួយដែលកើតមានឡើងចំពោះស្ត្រីមានផ្ទៃពោះភាគច្រើន ជាពិសេសក្នុងអំឡុងត្រីមាសដំបូង និងត្រីមាសទីពីរ។ ជំងឺនេះត្រូវបានបង្កឡើងដោយសារតែការផ្លាស់ប្តូរអ័រម៉ូនក្នុងរាងកាយ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។

ចំណែកឯការផ្លាស់ប្តូររបបអាហារ និងភាពតានតឹងក៏អាចបង្កឲ្យមានជំងឺរាគរូសផងដែរ។ ប៉ុន្តែកុំព្រួយ បញ្ហារាគរូសក្នុងអំឡុងពេលមានផ្ទៃពោះ មានវិធីដោះស្រាយបាន។

រក្សាជាតិទឹកក្នុងខ្លួន
រឿងដំបូងដែលអ្នកត្រូវដោះស្រាយបញ្ហារាគរូសក្នុងពេលមានផ្ទៃពោះ អ្នកត្រូវទទួលទានទឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ព្រោះការខ្សោះជាតិទឹកពេលមានផ្ទៃពោះ អាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ការកើតជំងឺរាគរូស អាចបង្កឲ្យបាត់បង់អេឡិចត្រូលីត្រពីរាងកាយ ដូច្នេះស្ត្រីត្រូវទទួលទានទឹក និងសារធាតុរាវផ្សេងៗ ដើម្បីស្តារសារធាតុរ៉ែឡើងវិញ។

គ្រប់គ្រងរបបអាហារ
ដើម្បីធានាសុវត្ថិភាព អ្នកម្តាយត្រូវបរិភោគអាហារណាដែលមានផាសុភាពល្អ ហើយមិនបង្កកើតជំងឺរាគរូសកាន់តែធ្ងន់ធ្ងរ។ ជាពិសេសអ្នកគួរតែទទួលទានបន្លែ និងផ្លែឈើធម្មជាតិ ព្រោះវាមិនត្រឹមតែសម្បូរសារធាតុចិញ្ចឹមនោះទេ ថែមទាំងអាចជួយផ្គត់ផ្គង់ជាតិទឹកគ្រប់គ្រាន់សម្រាប់រាងកាយ។

ពិគ្រោះជាមួយគ្រូពេទ្យ
ប្រសិនបើអ្នកមានជំងឺរាគរូសមិនព្រមបាត់ក្នុងពេលពីរថ្ងៃ ត្រូវតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។ ការបាត់បង់ជាតិទឹក និងអេឡិចត្រូលីត្រពីរាងកាយ អាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរដូចជា រលូតកូនប្រសិនបើមិនបានព្យាបាលទាន់ពេល។ ដូច្នេះ អ្នកត្រូវទទួលការណែនាំពីគ្រូពេទ្យ សូម្បីតែរបបអាហារ និងការប្រើប្រាស់ថ្នាំជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here