ពិតទេ ពោះស្រួច ឬក៏មូល អាចទាយដឹងថាកូនក្នុងផ្ទៃជាប្រុស ឬក៏ស្រី?

0
1

ក្នុងចំណោមជំនឿផ្សេងៗជាច្រើន ក្នងនោះទម្រង់នៃក្បាលពោះរបស់ស្ត្រីមានផ្ទៃពោះត្រូវបានគេជឿថា អាចទស្សន៍ទាយដឹងពីភេទរបស់ទារក។ ប្រសិនបើពោះអ្នកម្តាយមានរាងស្រួច ជាកូនប្រុស តែបើក្បាលពោះអ្នកម្តាយមានរាងមូល វិញនោះគឺជាកូនស្រី។

ទោះជាយ៉ាងណាអ្នកជំនាញបានបកស្រាយថា ទម្រង់នៃក្បាលពោះស្ត្រីមានផ្ទៃពោះមិនអាចបញ្ជាក់ពីភេទរបស់ទារក បានឡើយ ព្រោះវាអាស្រ័យទៅលើកត្តាពីរយ៉ាង។

១.រូបរាងនៃស្បូន

អ្នកម្តាយដែលមានស្បូនបញ្ជ្រាសនៅខាងមុខ ពេលមានផ្ទៃពោះក្បាលពោះនឹងមានលក្ខណៈស្រួចចុះក្រោម។ ចំពោះដែលមានស្បូននៅខាងក្រោយជាប់នឹងខ្នង ក្បាលពោះនឹងមើលទៅមានរាងមូល។

២.សាច់ដុំពោះ

ប្រសិនបើអ្នកមានសាច់ដុំពោះរឹងមាំ (បណ្តោលមកពីហាត់ប្រាណជាប្រចាំ) ពេលមានផ្ទៃពោះរូបរាងពោះរាងមូល ព្រោះសាច់ដុំនៅខាងមុខមានភាពរឹង។ ចំពោះអ្នកម្តាយដែលកម្រធ្វើលំហាត់ប្រាណសាច់ដុំក្បាពោះ មិនរឹងមាំ ធ្វើឲ្យក្បាលពោះត្រូវលាតសន្ធឹង ហើយលៀនទៅមុខខ្លាំងពេលមានផ្ទៃពោះ។

លក្ខណៈពិសេសមួយទៀតនៃពោះដែលតែងតែកើតមានឡើងនៅត្រីមាសចុងក្រោយ គឺពោះធ្លាក់មកក្រោយនៅពេលដែលធំហំកាន់តែរីក។ លើសពីនេះប្រសិនបើសាច់ដុំមិនរឹងមាំទេ វានឹងធ្វើឲ្យក្បាលពោះលាតសន្ធឹងកាន់តែខ្លាំង ឬក្បាលពោះរីកធ្លាក់មកក្រោមកាន់តែខ្លាំង។ ពេលនោះអ្នកម្តាយមួយចំនួនអាចមានអារម្មណ៍ពិបាកក្នុងការដើរ ការធ្វើលចនាមិនមានស្ថិរភាព និងអាចមានអារម្មណ៍អស់កម្លាំងជាងធម្មតា ព្រោះគ្មានសាច់ដុំពោះដើម្បីទ្រទ្រង់កូនដែលកំពុងតែលូតលាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here