ជំងឺមហារីកមាត់ស្បូន គឺជាជំងឺទូទៅបំផុតទី២ ដែលភាគច្រើនកើតមានចំពោះស្ត្រីមានអាយុ ៣០ដល់ ៣៥ឆ្នាំ ប៉ុន្តែវាក៏អាចកើតមានអំឡុងពេលមានផ្ទៃពោះផងដែរ។
តើមូលហេតុអ្វីដែលបណ្តលលឲ្យមានជំងឺមហារីកមាត់ស្បូន?
មូលហេតុចម្បងនៃជំងឺមហារីកមាត់ស្បូន គឺវីរុសដែលគេហៅថា HPV ត្រូវបានរកឃើញតាមរយៈទំនាក់ទំនងផ្លូវភេទ។ វាមិនមែនបណ្តោលមកពីតំណពូជដូចមនុស្សភាគច្រើនគិតនោះទេ ជំងឺនេះជាធម្មតាកម្របង្ហាញរោគសញ្ញា រហូតដល់ការរីករាលដាលធ្ងន់ធ្ងរទើបរកឃើញ។
តើរោគសញ្ញានៃជំងឺមហារីកមាត់ស្បូនពេលមានផ្ទៃពោះមានអ្វីខ្លះ?
ភាគច្រើនដំណាក់កាលដំបូងប្រហែលជាមិនឃើញភាពខុសប្រក្រតីទេ រហូតទាល់តែឈាមហូរតាមទ្វារមាស ឬទឹករំអិលហូរចេញពីទ្វារមាសមានក្លិនស្អុយ។ មនុស្សខ្លះមានរោគសញ្ញានោមញឹក ទល់លាមកញឹកញាប់ ប្រសិនបើដំណាក់កាលធ្ងន់ធ្ងរមានការឈឺចាប់ពោះផ្នែកខាងក្រោមនឹងចាប់ផ្តើមឡើង។ ការស្ពឹកត្រង់ចង្កេះដល់ជើង ឈឺចាប់ត្រង់កណ្តៀតក្អម អស់កម្លាំង ស្លេកស្លាំង ស្ថានភាពបែបនេះឆ្លងកាត់ដំណាក់កាលទី ៣ និងទី៤ រួចទៅហើយ ដូច្នេះការហូរឈាមតាមទ្វារមាស គឺជាលក្ខខណ្ឌមួយដែលចាំបាច់ត្រូវពិនិត្យជាមួយគ្រូពេទ្យ។
តើធ្វើដូចម្តេច ដើម្បីព្យាបាលជំងឺមហារីកមាត់ស្បូនពេលមានផ្ទៃពោះ?
១.ការវះកាត់មាត់ស្បូនក្នុងករណីខ្លះ នៅដំណាក់កាលទី១ មហារីកនៅតែស្ថិតក្នុងមាត់ស្បូនដដែល។ គ្រូពេទ្យប្រហែលជាត្រូវធ្វើការវះកាត់ ប្រសិនបើវារាដាល។
២.ការប្រើប្រាស់កាំរស្មីត្រូវបានគេជឿថា អាចគ្រប់គ្រងកោសិកាមហារីកបាន។ ប៉ុន្តែត្រូវប្រើកាំរស្មីរយៈពេល ៥ថ្ងៃក្នុងមួយសប្តាហ៍ ហើយមានមនុស្សមួយចំនួនប្រើវិធីនេះដើម្បីព្យាបាលមានរយៈពេល ១ទៅ៣ដង ហើយត្រូវការពេល ១ទៅ២សប្តាហ៍ដើម្បីជាសះស្បើយ។ ប៉ុន្តែវិធីសាស្ត្រនេះអាចបណ្តោលឲ្យមានផលប៉ះពាល់អវិជ្ជមានដល់ទារករួមមាន ស្លាប់ក្នុងផ្ទៃ មានការលូតលាស់យឺត ជាដើម។
៣.វិធីព្យាបាលដោយគីមី គឺប្រើសារធាតុគីមីដើម្បីបំផ្លាញកោសិកាមហារីក។ ប៉ុន្តែមានហានិភ័យទារកដំណើការខុសប្រក្រតី ការលូតលាស់យឺត មានទម្ងន់ស្រាល កើតមិនគ្រប់ខែ ឬស្លាប់ក្នុងពោះជាដើម។
គ្មានស្ត្រីរូបណាចង់កើតជំងឺមហារីកមាត់ស្បូនពេលមានផ្ទៃពោះនោះទេ ព្រោះវាអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកម្តាយ និងកូនមិនទាន់កើត។ ដូច្នេះវាត្រូវបានគេណែនាំឲ្យម្តាយចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ឲ្យបានត្រឹមត្រូវ៕