អង្គការសុខភាពិភពលោកណែនាំមិនឲ្យពន្យារពេលមានផ្ទៃពោះ ឬបញ្ឈប់ការមានផ្ទៃពោះនោះទេ ដោយសារតែការចាក់វ៉ាក់សាំងអាចការពារជំងឺកូវីដ១៩បាន។ លើកលែងតែវ៉ាក់សាំងមួយប្រភេទដែលមានឈ្មោះថា Sputnik V ដែលត្រូវបានហាមឃាត់មិនឲ្យប្រើចំពោះស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន។
ខាងក្រោមនេះ គឺជាហេតុផល៤យ៉ាងដែលស្ត្រីមានផ្ទៃពោះគួរចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា៖
១.ស្ត្រីមុន និងអំឡុងពេលមានផ្ទៃពោះ គួរតែចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩
យោងតាមលោកវេជ្ជបណ្ឌិត Dinh Anh Tuan អនុប្រធាននាយកដ្ឋានសុខភាពមាតា និងទារក អង្គការសុខភាពពិភពលោកប្រចាំប្រទេសវៀតណាម បានណែនាំឲ្យស្ត្រីមានផ្ទៃពោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ព្រោះវាមានអត្ថប្រយោជន៍លើសពីហានិភ័យដែលអាចកើតមាន។
ក្រសួងសុខាភិបាលប្រទេសនេះក៏បានចេញសេចក្តីប្រកាសផងដែរថា ឲ្យពិនិត្យមើលដោយប្រុងប្រយ័ត្ននៅពេលចាក់វ៉ាក់សាំង ចំពោះស្ត្រីមានផ្ទៃពោះចាប់ពី ១៣សប្តាហ៍ឡើងទៅ។ ស្ត្រីដែលមានផ្ទៃពោះតិចជាង ១៣សប្តាហ៍ នឹងត្រូវពន្យាពេលចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩។
២.ស្ត្រីមានផ្ទៃពោះភ្លាមៗបន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
មជ្ឈមណ្ឌល់គ្រប់គ្រងជំងឺអាមេរិកហៅកាត់ថា CDC បាននិយាយថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំពោះស្ត្រីមានផ្ទៃពោះ គឺមានសុវត្ថិភាព និងមានប្រសិទ្ធិភាពអំឡុងពេលមានផ្ទៃពោះ។
បន្ទាប់ពីការសាកល្បងទៅលើស្ត្រីមានផ្ទៃពោះជាច្រើនរកឃើញថា មិនមានលទ្ធិផលអាក្រក់កើតមានចំពោះទារកនោះទេ ដូច្នេះអ្នកជំនាញបានសម្រេចឲ្យស្ត្រីមានផ្ទៃពោះធ្វើការចាក់វ៉ាក់សាំងបាន។
៣.ការចាក់វ៉ាក់សាំងធ្វើឲ្យរាងកាយស្ត្រីមានផ្ទៃពោះអាចផលិតអង្គបដិប្រាណការពារទារកក្នុងផ្ទៃបាន
នៅពេលស្ត្រីទទួលការចាក់វ៉ាក់សាំង COVID-19 mRNA អំឡុងពេលមានផ្ទៃពោះ រាងកាយរបស់ពួកគេនឹងបង្កើតអង្គបដិប្រាណប្រឆាំងនឹងកូវីដ១៩ ស្រដៀងនឹងអ្នកមិនមានផ្ទៃពោះដែរ។
អង់ទីករ ដែលផលិតបន្ទាប់ពីចាក់វ៉ាក់សាំង COVID-19 mRN ត្រូវបានគេរកឃើញនៅក្នុងឈាម។ មានន័យថាការចាក់វ៉ាក់សាំងអំឡុងពេលមានផ្ទៃពោះ អាចជួយការពារទារកពីជំងឺកូវីដ១៩បាន។
៤.ស្ត្រីមានផ្ទៃពោះមានអាការៈគ្រុនក្តៅបន្ទាប់ពីចាក់វ៉ាក់សាំង
បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី១រួច ស្ត្រីមានផ្ទៃពោះគួរតែបន្តចាក់ដូសទី២ទៀត តាមអ្វីដែលអាចធ្វើទៅបាន។ ប្រសិនបើបន្ទាប់ពីចាក់វ៉ាក់សាំង មានអាការៈគ្រុនក្តៅ អ្នកម្តាយអាចលេបថ្នាំបញ្ចុះកម្តៅ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការឡើងកម្តៅអំឡុងពេលមានផ្ទៃពោះ។
ប៉ុន្តែការប្រើប្រាស់ថ្នាំ ត្រូវតែពិនិត្យ និងចេញវេជ្ជបញ្ជារដោយវេជ្ជបណ្ឌិត។ នៅពេលប្រើប្រាស់ថ្នាំ ត្រូវយកចិត្តទុកដាក់តាមដានប្រសិនបើមានរោគសញ្ញា ឬការផ្លាស់ប្តូរមិនល្អ ចាំបាច់ត្រូវទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីពិនិត្យ និងព្យាបាលទាន់ពេលវេលា៕