យើងដឹងហើយថា រាងកាយមនុស្សទូទៅត្រូវការខ្យល់ដង្ហើមបរិសុទ្ធដើម្បីឲ្យប្រព័ន្ធខាងក្នុងដំណើរការបានល្អ និងការរស់នៅប្រកបដោយផាសុខភាព។ ផ្ទុយទៅវិញប្រសិទ្ធបើអ្នកស្រូបយកខ្យល់កខ្វក់ច្រើនពេក ជាតិពុលនឹងនៅកកុញក្នុងរាងកាយកាន់តែច្រើនឡើងៗ ដែលអាចបង្កផលវិបាកដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ នេះចំពោះមនុស្សទូទៅ ចុះទំរាំតែទារកនៅក្នុងផ្ទៃដែលមានប្រព័ន្ធភាពទន់ខ្សោយ តើមានផលប៉ះពាល់យ៉ាងណា?
តាមការសិក្សានៅឆ្នាំ ១៩៩៩ ក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិកបានរកឃើញថា អ្នកម្តាយតែលស្រូបយកខ្យល់កខ្វក់ចូលក្នុងពោះច្រើនពេក អាចបណ្តោលឲ្យទារកក្នុងផ្ទៃមានកម្រិត IQ ទាប។ ខណៈដែលការសិក្សាពីមហាវិទ្យាល័យ Imperial នៅទីក្រុងឡុងដ៍ ប្រទេសអង្គេសបានរកឃើញថា ការបំផុតបរិស្ថានបណ្តោលឲ្យមានការផ្លាស់ប្តូរចរន្តឈាម ដែលអាចរំខានដល់ដំណើរការរបស់សុក និងប៉ះពាល់ដល់ DNA របស់ទារកក្នុងអំឡុងពេលនៅក្នុងផ្ទៃ។
ជាពិសេវាមានផលប៉ះពាល់ខ្លាំង ប្រសិនបើអ្នកម្តាយស្រូបយកខ្យល់កខ្វល់ច្រើនពេកនៅក្នុងត្រីមាសដំបូង ព្រោះវាជាពេលដែលរាងកាយទាំងមូលរបស់ទារកត្រូវបានកសាងឡើយ។
ដូច្នេះ ការពារខ្លួនឲ្យជៀសឆ្ងាយពីខ្យល់កខ្វក់ក្នុងអំឡុងពេលមានផ្ទៃពោះពិតជាសំខាន់ណាស់ ព្រោះវាអាចជួយឲ្យទារកធំឡើងក្លាយជាមនុស្សរឹងមាំ មានគុណភាពពេញលេញទាំងរាងកាយ និងប្រាជ្ញាស្មារតី។ តែប្រសិនបើអ្នកទើបតែចាប់ផ្តើមគិតនៅពេលទារក កើតមកហើយ នោះវាហួសពេលហើយ៕