ជាធម្មតានៅពេលដែលមានផ្ទៃពោះចាប់ពី ៣ខែឡើង ក្បាលពោះរបស់អ្នកម្តាយនឹងចាប់ផ្តើមខ្ចាតធំបន្តិចម្តងៗ រហូតប៉ុនបាតលោកក៏មាន។ ប៉ុន្តែមានស្ត្រីមួយចំនួន ពោះមិនធំដូចគេ ឬមើលមិនឃើញពោះសោះ តើមកពីមូលហេតុហេតុអ្វីទៅ?
តាមពិតស្ត្រីដែលមានផ្ទៃពោះ តែពោះតូចមើលមិនចង់ដឹង អាចបណ្តោលមកពីមូលហេតុមួយចំនួន៖
រូបរាងរបស់ម្ដាយ៖ បើសិនម្ដាយជាមនុស្សរូបរាងតូចល្អិតស្រាប់ គឺមិនមែនជារឿងប្លែកនោះទេ ដែលអំឡុងពេលដំបូងៗរបស់ការតាំងគភ៌ ឬរហូតទៅដល់ពេលជិតប្រសូត ទំហំរបស់គភ៌នឹងមើលទៅមិនឃើញធំប៉ោងដូចស្ត្រីមានគភ៌ដទៃទៀតទេ។
អាយុរបស់ម្ដាយ៖ បើសិនស្ត្រីមានផ្ទៃពោះពេលអាយុនៅតិច ជាមធ្យមទម្ងន់ខ្លួនកូនក្នុងផ្ទៃច្រើនតែតិចជាងប្រក្រតី ទើបធ្វើឱ្យគភ៌មើលទៅមិនធំសមនឹងអាយុគភ៌។
ចំនួនការធ្លាប់មានគភ៌៖ បើជាស្ត្រីដែលទើបតាំងគភ៌លើកដំបូង ពោះនឹងមិនមើលឃើញធំទេ ព្រោះសាច់ដុំក្បាលពោះនៅមិនទាន់បានឆ្លងកាត់ការយឺតយារខ្លាំងរយៈពេលយូរដោយសារការមានគភ៌ ទើបធ្វើឱ្យគភ៌មើលទៅមានទំហំតូច។ រយៈដំបូងនៃការតាំងគភ៌ បើមិនសង្កេតទេ អាចមិនដឹងថា មានផ្ទៃពោះផង។
ភាពតឹងណែន រឹងមាំរបស់សាច់ដុំក្បាលពោះ៖ បើស្ត្រីមានគភ៌ជាមនុស្សស្រឡាញ់សុខភាពហាត់ប្រាណយ៉ាងជាប់លាប់ សាច់ដុំក្បាលពោះតឹងណែន រឹងមាំមាន 6 កង់តាំងពីពេលមុនតាំងគភ៌នោះ ក៏ធ្វើឱ្យអ្នកដែលមិនមានភាពចំណានមិនងាយនឹងសង្កេតមើលទំហំពោះ និងស្មានដឹងពីអាយុគភ៌បានឡើយ។
ធ្វើយ៉ាងណាឱ្យគភ៌មួយនេះល្អឥតខ្ចោះ? ស្ត្រីមានគភ៌ដែលចូលក្នុងចំណុចណាមួយនៃចំណុចទាំង4នេះ តែបើបានមើលថែទាំគភ៌យ៉ាងល្អល្អះ ញ៉ាំអាហារល្អៗ មានប្រយោជន៍ ទទួលបាន។
សារធាតុអាហារគ្រប់ទាំង 5 ប្រភេទក្រុម គេងសម្រាកបានយ៉ាងគ្រប់គ្រាន់ ទៅពិនិត្យគភ៌យ៉ាងជាប់លាប់ ទៅជួបគ្រូពេទ្យត្រឹមត្រូវតាមការណាត់ ឱ្យគ្រូពេទ្យពិនិត្យមើលពីវិវឌ្ឍនាការរបស់ទារកក្នុងផ្ទៃ ពិនិត្យមើលទំហំ និងការធ្វើការរបស់ទងសុកជាប្រចាំរួចហើយ បើលទ្ធផលចេញមក គភ៌ស្ថិតក្នុងកម្រិតល្អប្រក្រតី គ្រូពេទ្យមិនបានមើលឃើញភាពខុសប្រក្រតី
ណាមួយចំពោះកូនក្នុងផ្ទៃ ឬចំពោះរាងកាយរបស់ម្ដាយនោះ ក៏សប្បាយចិត្តចុះ មិនបាច់ព្រួយកង្វល់ពីទំហំគភ៌ដែលអាចមើលទៅមិនធំដូចស្ត្រីមានគភ៌ដទៃនោះឡើយ៕