ប្រយ័ត្ន! រោគសញ្ញា​ដែល​បញ្ជាក់ថា​កូន​របស់​អ្នក​អាច​ស្លាប់​ក្នុង​ផ្ទៃ!

0
1

កូន​ស្លាប់​ក្នុង​ផ្ទៃ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ឪពុកម្តាយ​ខកបំណង​នោះទេ វា​ក៏​អាចធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​អ្នក​ម្តាយ​ផងដែរ ប្រសិនបើ​ធ្វើការ​ធ្វេសប្រហែស​មិន​ប្រញាប់​សុំ​ជំនួយ​ពី​ក្រុមគ្រូពេទ្យ។ ប៉ុន្តែ​បើ​ចង់ដឹងថា កូន​ស្លាប់​ក្នុង​ផ្ទៃ តើ​ត្រូវធ្វើ​ដូចម្តេច? មិន​ពិបាក​ទេ អ្នក​អាច​សង្កេត​តាមដាន​ដោយ​ខ្លួនឯងបាន តាមរយៈ​រោគសញ្ញា​មួយចំនួន។

១.ត្រូវ​ចេះ​តាម​សង្កេតមើល​ដោយ​ខ្លួនឯង ប្រសិនបើ​កូន​ក្នុង​ផ្ទៃ​មាន​អាយុ ៥ខែ​ឡើងទៅ មិនមាន​សកម្មភាព​រើ​បំរាស់ មានន័យថា​កូន​របស់​អ្នក​អាច​ស្លាប់។

២.ប្រសិនបើ​ទារក​ក្នុង​ផ្ទៃ​ស្លាប់ ទំហំ​នៃ​ពោះ​របស់​អ្នក​មិន​រីក​ធំ​ទៅតាម​ចំនួន​ខែ​ឡើយ។

៣.ក្បាលពោះ​របស់​អ្នក​មិន​រីក​ធំ តែ​បែរជា​ស្រក​មកវិញ។

៤.អ្នក​ចេះតែ​ធ្លាក់ឈាម និង​មាន​អារម្មណ៍​ល្ហិតល្ហៃ​គ្មាន​កម្លាំងកំហែង​ខ្លួន។

៥.ក្នុងករណី​កូន​ស្លាប់​ក្នុង​ផ្ទៃ​យូរ ស្ត្រី​អាចធ្វើ​មាន​អាការ​ក្តៅខ្លួន ឬ​ឈឺ​ក្នុង​ពោះ ដោយសារតែ​ទារក​បង្ក​ទៅជា​រោគ។

ក្នុងករណី​ដែល​អ្នក​សង្ស័យ ឬ​ចង់​ឲ្យ​បាន​ច្បាស់ អ្នកធ្វើ​ការឆ្លុះ​អេកូ ប្រសិនបើ​ទារ​កល​ច​នា មានន័យថា ពួកគេ​មានជីវិត​ធម្មតា​ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here