ខួរក្បាលទារកទើបនឹងកើតធម្មតាមានទម្ងន់ ១គីឡូក្រាម ហើយមានសរសៃប្រសាទ និងកោសិការាប់លាន។ ការលូតលាស់ដើម្បីបំពេញមុខងារដូចជា ចលនារបស់ទារក ប្រព័ន្ធប្រសាទ ការលូតលាស់ផ្នែកផ្សេងៗ។ល។ ការលូតលាស់នេះត្រូវបានបញ្ចប់នៅពេលទារកមានអាយុ ២ឆ្នាំ ដូច្នេះឪពុកម្តាយត្រូវផ្តល់ថាមពលដល់ខួរក្បាលរបស់ពួកគេឲ្យបានច្រើនក្នុងអំឡុងមួយឆ្នាំដំបូង។
ដោយសារតែវាជាយុគសម័យដ៏សំខាន់មួយនាពេលបច្ចុប្បន្ននេះ យើងសូមណែនាំវិធីបង្កើនថាមពលខួរក្បាលសម្រាប់ទារកដូចខាងក្រោម៖
១.ការបំបៅដោះកូនដោយទឹកដោះ
ពេលវេលាដ៏ល្អបំផុតសម្រាប់ការបំបៅដោះកូន គឺចាប់ពីកំណើតរហូតដល់អាយុ ១ឆ្នាំ។ ព្រោះសារធាតុចិញ្ចឹមបានផ្តល់ឥទ្ធិពលដោយផ្ទាល់លើកោសិកាសរសៃប្រសាទខួរក្បាល រួមទាំងការឱបរបស់អ្នកម្តាយពេលបំបៅដោះ វាបន្ថែមភាពកក់ក្តៅ និងសុភមង្គល់ដល់ទារក។ គួបផ្សំជាមួយនឹងរសជាតិ ក្លិន សំលេង ព្រមទាំងការផ្តល់ក្តីស្រឡាញ់ពីអ្នកម្តាយធ្វើឲ្យកូនមានសុខភាពល្អ មានភាពឆ្លាតវៃ ទាំង IQ និង EQ ។ ពេលវេលាបំបៅដោះកូនដ៏សំខាន់ដែលមិនអាចខ្វះបាន គឺចាប់ពីកំណើតរហូតដល់អាយុ ៦ខែ។
២.ការយំរបស់ទារកបង្ហាញពីការវិវត្ត
ជឿឬមិនជឿការយំ គឺជាការបង្ហាញដ៏មានសារៈសំខាន់ណាស់សម្រាប់កូនតូចទាំងអស់។ ព្រោះវាជាមធ្យាបាយតែមួយគត់ដែលចង់បង្ហាញប្រាប់អ្នកថា ពួកគេស្រែកឃ្លាន ហត់នឿយ ឬចង់ឲ្យអ្នកបីថ្នាក់ថ្នមតែប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើកុមារឈឺ វានឹងមានសំលេងយំខ្លាំងជាងពេលណាៗទាំងអស់។ បន្ទាប់មកអ្នកត្រូវដោះស្រាយបញ្ហាដោយយោងតាមតម្រូវការ នឹងធ្វើការព្យាបាលអារម្មណ៍របស់កុមារ។
៣.ផ្តល់ភាពកក់ក្តៅជួយព្យបាលអ្វីៗគ្រប់យ៉ាង
ក្នុងអំឡុងពេលកើតរហូតដល់អាយុ៣ខែ វាត្រូវបានគេណែនាំឲ្យលើកបីថ្នាក់ថ្នមទារកឲ្យបានញឹកញាប់។ ជាពិសេសនៅពេលដែលពួកគេភ្ញាក់ដោយសារការរំខាន ឬលឺសំលេងអ្វីមួយ ឪពុកម្តាយត្រូវលើកបីទារក និងអង្អែលខ្នង វានឹងធ្វើឲ្យពួកគេមានភាពកក់ក្តៅ ហើយឈប់យំ។ ការផ្តល់ភាពកក់ក្តៅតាមរយៈការបីថ្នាក់ថ្នមនឹងជួយឲ្យកូនមានសុខភាពល្អ និងមានការអភិវឌ្ឍបញ្ហាទៅថ្ងៃអនាគត់។
៤.កុំប្រើទូរស័ព្ទ ឬមើលទូរទស្សន៍
ក្នុងការចិញ្ចឹមកូន អ្នកមិនគួរយកទូរស័ព្ទ ឬទូរស្សន៍ធ្វើជាមេដោះឡើយ។ ប៉ុន្តែគួរចំណាយពេលវេលាលេងជាមួយកូនឲ្យបានច្រើនជំនួសវិញដោយប្រើកាយវិកាដោយគ្មានសំលេងរំខាន ដើម្បីឲ្យកូនមានការរំញោចចក្ខុវិស័យ ធ្វើឲ្យប្រសើរឡើងនូវការស្តាប់ និងងាកមកកសាងកម្លាំងសាច់ដុំ និងប្រព័ន្ធប្រសាទឲ្យល្អប្រសើរ។ សំខាន់ជាងនេះទៅទៀតការមើលទូរទស្សន៍ អាចជះឥទ្ធិពលដោយផ្ទាល់ទៅលើការផ្តោតអារម្មណ៍របស់កុមារ។
គ្រាន់តែឪពុកម្តាយធ្វើការផ្លាស់ប្តូរឥរិយាបទតិចតួច អាចផ្លាស់ប្តូរសុខភាពកូន ជួយអភិវឌ្ឍសក្តានុពលខួរក្បាលរបស់ទារទើបនឹងកើត រហូតដល់អាយុ ១ឆ្នាំ ឲ្យមានភាពឆ្លាតវៃ៕