កុំ​សាង​កំហុស២យ៉ាងនេះ នៅពេល​ងូតទឹក​ឲ្យ​ទារក

0

កា​រងូ​ទឹក​ឲ្យ​ទារក គឺជា​កិច្ចការ​ដ៏​សំខាន់បំផុត​ដែល​អាណាព្យាបាល​ទាំងឡាយ​គួរតែ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង​បំផុត ព្រោះ​វា​អាចជួយ​សម្អាត​ភាពកខ្វក់​ចេញពី​រាងកាយ​ទារក តែ​វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​វិញ​ផងដែរ ប្រសិនបើ​អ្នកអនុវត្ត​មិនបាន​ត្រឹមត្រូវ។ ខាងក្រោម​នេះ គឺជា​រឿង២យ៉ាង ដែល​ឪពុកម្តាយ​ទាំងអស់​គួរតែ​ជៀសវាង​នៅពេល​ងូតទឹក​ឲ្យ​កូន៖

១.ងូតទឹក​ត្រជាក់​ពេក ឬ​ក្តៅ​ពេក

ការ​ងូតទឹក​ដែលមាន​សីតុណ្ហភាព​ក្តៅ ឬ​ត្រជាក់​ពេក អាច​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​ដល់​ស្បែក និង​សុខភាព​របស់​ទារក។ ហេតុនេះ​សីតុណ្ហភាព​ដែល​ត្រឹមត្រូវ​បំផុត​សម្រាប់​ទារក គឺ ៣៧អង្សា​សេ វា​ស្មើនឹង​សីតុណ្ហភាព​នៃ​រាងកាយ​ដែរ។ ម្យ៉ាងវិញទៀត អ្នក​មិនត្រូវ​ប្រើ​ទឹក​ដែ​មាន​សីតុណ្ហភាព​ទាប​ជាង ៣៦ ឬ​លើសពី ៤០អង្សា​សេ​ឡើយ ហើយ​ដើម្បី​កាន់តែ​ជាក់ច្បាស់​អ្នក​គួរតែ​ប្រើ ទែ​ម៉ូ​ម៉ែត្រ សម្រាប់​ស្ទង់កម្តៅ។

២.ទម្លាប់​ងូតទឹក​ឲ្យ​ទារក​យូរពេក

ទារក​មាន​សុខភាព​ទន់ខ្សោយ​ណាស់ ហើយ​ពួកគេ​ក៏​មិនអាច​ទ្រាំទ្រ​ជាមួយនឹង​បរិ​យា​សា​ខាងក្រៅ​បានយូរ​ដែរ ជាពិសេស​ការ​ងូតទឹក​តែម្តង។ ការ​ត្រាំ​ង​ទឹក​យូរ អា​ចប​ណ្តោ​ល​ឲ្យ​ក្រចកដៃ ក្រចកជើង​ទារក​មាន​ភាព​ផុត​ស្រួល និង​ប៉ះពាល់​ដល់​សុខភាពផ្សេងៗដូចជា ងាយ​នឹង​ផ្តាសាយ​ជាដើម។ ក្រុម​អ្នកជំនាញ​បាន​ណែនាំ​ថា ពេលវេលា​ងូ​ទឹក​ដ៏​ត្រឹមត្រូវ​បំផុត​សម្រាប់​ទារក គឺ​មិនគួរ​លើសពី ២នាទី​ឡើយ ក៏ប៉ុន្តែ​សម្រាប់​មនុស្ស​ចាស់​អាច​ត្រាំ​ទឹក​រហូតដល់​កន្លះ​ម៉ោង៕