មានមតិមួយចំនួននៅតែលើកឡើងថា ការអេកូញឹកញាប់ពេកមិនល្អនោះទេ ព្រោះរលកសំលេងរបស់ឧបករណ៍អ៊ុលត្រាសោន អាចប៉ះពាល់ដល់ទារកកូនក្នុងផ្ទៃ។
តើការអេកូញឹកញាប់អាចបង្កគ្រោះថ្នាក់មែនទេ? តាមពិតការប្រើឧបករណ៍វេជ្ជសាស្ត្រមួយនេះមិនបង្កផលប៉ះពាល់អ្វីដល់ម្តាយ និងកូនមិនទាន់កើតនោះទេ។ ទោះបីជាវាត្រូវប្រើសំលេងប្រេកង់កម្រិតខ្ពស់ក៏ដោយ ប៉ុន្តែរលកទាំងនោះឆ្លងកាត់ផ្ទៃស្បែកតិចតួចប៉ុណ្ណោះ។
ផ្ទុយទៅវិញការអេកូអំឡុងពេលមានផ្ទៃពោះ អាចឲ្យយើងដឹងពីស្ថានភាពសុខភាព ភេទ ការលូតលាស់ និងអាចធ្វើរោគវិនិច្ឆ័យភាពមិនធម្មតារបស់ទារកនៅក្នុងផ្ទៃបាន។ ជាទូទៅការអេកូត្រូវបានធ្វើឡើងនៅអំឡុងត្រីមាសទី២នៃការមានផ្ទៃពោះ ទើបអាចមើលឃើញច្បាស់។
សព្វថ្ងៃនេះការអេកូ នៅតាមណ្ឌល់សុខភាពនានា មិនអស់ប្រាក់នោះទេ ហេតុនេះអ្នកម្តាយគួរតែទៅអេកូឲ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ ដើម្បីតាមដានសុខភាពទារក និងអាចដោះស្រាយបានទាន់ពេលវេលាប្រសិនបើមានបញ្ហា៕