ផ្លែឈើមានគុណសម្បត្តិអ្វីខ្លះ? ហេតុអ្វីស្ត្រីមានផ្ទៃពោះត្រូវតែញ៉ាំ?

0

ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកម្តាយពិតជាត្រូវការសារធាតុចិញ្ចឹមដែលមានប្រយោជន៍បំផុត ដើម្បីឲ្យទារកអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ជំរុញដល់ការអភិវឌ្ឍបានល្អ។ តើផ្លែឈើមានប្រយោជន៍អ្វីខ្លះសម្រាប់អ្នកម្តាយក្នុងពេលមានផ្ទៃពោះ?

១.អ្នកម្តាយដែលមានផ្ទៃពោះភាគច្រើនជួបបញ្ហាទល់លាមក ដែលបណ្តោលមកពីការផ្លាស់ប្តូរអ័រម៉ូន។ ដូច្នេះយើងអាចនិយាយបានថា ផ្លែឈើអាចជួយបាន ព្រោះផ្លែឈើមានផ្ទុកជាតិសរសៃដែលអាចជួយក្នុងការរំលាយអាហារដូចជា ល្ហុងទុំ ក្រូច ផ្លែប៉ោម ត្រសក់ ត្របែក ចេក ទំពាំងបាយជូរ ជាដើម។

២.វីតាមីន C នៅក្នុងផ្លែឈើ អាចជួយពង្រឹងឆ្អឹង និងធ្មេញរបស់កូនក្នុងផ្ទៃ ហើយវាក៏អាចជួយឲ្យស្បែករបស់អ្នកម្តាយភ្លឺរលោងផងដែរ។

៣.អាស៊ីហ្វូលិក និងវីតាមីន B គឺជាសារធាតុដែលស្ត្រីមានផ្ទៃពោះត្រូវការជាចាំបាច់សម្រាប់ការលូតលាស់ និងបង្ការភាពមិនស្រួលនៃឈាម។ សារធាតុនេះត្រូវបានគេរកឃើញនៅក្នុងផ្លែក្រូច ដូចជាក្រូចពណ៌លឿងជាដើម។

៤.វីតាមីន បេតាការ៉ូទីន នៅក្នុងផ្លែឈើត្រូវបានប្រើក្នុងការលូតលាស់កោសិកានៅក្នុងរាងកាយ ភាពឥតខ្ចោះនៃស្បែក ឆ្អឹង និងភ្នែក អាចកើតឡើងដោយសារតែផ្លែឈើពណ៌លឿងដូចជា ផ្លែល្ហុងទុំ ត្រសក់ស្រូវទុំ និងល្ពៅជាដើម។

ទោះជាយ៉ាងណាអ្នកម្តាយដែលកើតជំងឺទឹកនោមផ្អែម ហាមញ៉ាំផ្លែឈើមួយចំនួន ដូចជាស្វាយទុំ ទុរេន ល្ហុងទុំ… ព្រោះវាមានជាតិស្ករខ្ពស់ អាចបង្កហានិភ័យចំពោះសុខភាពកាន់តែខ្លាំង៕