តើកូនរបស់អ្នកមិនឡើងសោះ ទោះបីជាផ្តល់អាហារគ្រប់គ្រាន់យ៉ាងណាក៏ដោយ មែនទេ? បើដូច្នោះមែន អ្នកមិនអាចចេះតែផ្តល់អាហារតាមតែការនឹកឃើញនោះទេ គឺត្រូវជ្រើសរើសប្រភេទអាហារដែលសមស្របទៅតាមវ័យ ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់សុខភាព និងរក្សាតុល្យភាពនៃការឡើងទម្ងន់។
ការឡើងទម្ងន់ គឺជាបញ្ហាទូទៅមួយក្នុងចំណោមក្មេងៗបច្ចុប្បន្ន ដោយសារតែពួកគេរើសចំណី ហើយឪពុកម្តាយក៏មិនហ៊ានបង្ខំឲ្យកូនញ៉ាំអាហារ ក្រៅពីអ្វីដែលពួកគេចូលចិត្តនោះដែរ។ ជាទូទៅការមិនឡើងទម្ងន់ ដោយសារតែកូនរបស់អ្នកមិនបានទទួលកាឡូរី និងសារធាតុចិញ្ចឹមត្រឹមត្រូវ សម្រាប់ជំរុញដល់ការលូតលាស់។
ដូច្នេះសូមក្រលេកមើលអាហារប៉ុន្មានមុខនេះ វានឹងជួយឲ្យកូនរបស់អ្នកឡើងទម្ងន់ប្រកបដោយផាសុខភាព។
ផ្លែប៊ឺរ
ផ្លែឈើប្រភេទនេះ មានកាឡូរីខ្ពស់ និងផ្តល់ជាតិខ្លាញ់ល្អដែលចាំបាច់សម្រាប់ការអភិវឌ្ឍផ្លូវចិត្ត ព្រមទាំងរាងកាយកុមារ។ ដូច្នេះសូមរៀបចំផ្លែប៊ឺរក្រឡុកជាមួយ ទឹកដោះគោ និងបន្ថែមស្ករបន្តិច សម្រាប់កូនទទួលទានជាប្រចាំថ្ងៃ។
ផលិតផលទឹកដោះគោ
ផលិតផលទឹកដោះគោ គឺជាប្រភពកាឡូរី និងកាល់ស្យូមដ៏ប្រសើរបំផុតសម្រាប់កុមារដែលកំពុងតែលូតលាស់។ តែកុំភ្លេតថា ទឹកដោះគោមានផ្ទុកជាតិខ្លាញ់ឆ្អែត ដូច្នេះកុំឲ្យកូនទទួលទានហួសកម្រិតឲ្យសោះ ព្រោះវាអាចនាំឲ្យធាត់ជ្រុលគ្រោះថ្នាក់ដល់សុខភាពទៅវិញ។
ស៊ុត
ស៊ុត មានប្រូតេអ៊ីនខ្ពស់ ដែលជាអាហារដ៏អស្ចារ្យសម្រាប់ក្មេងដែលត្រូវការឡើងទម្ងន់។ ស៊ុតមួយគ្រាប់មានប្រូតេអ៊ីន ប្រហែលជា ២៦ក្រាម។ ហេតុនេះសូមរៀបចំស៊ុតស្ងោរឲ្យកូនទទួលទានជាអាហារពេលព្រឹក ព្រោះវាជាអាហារមួយក្នុងចំណោមអាហារដែលក្មេងចូលចិត្តជាងគេ។
ផ្លែឈើស្ងួត
ផ្លែឈើស្ងួត កំពុងតែពេញនិយម ហើយមានកាឡូរីគ្រប់គ្រាន់ ដើម្បីបន្ថែមដល់កុមារ។ ផ្លែឈើស្ងួតដូចជា គ្រាប់ស្វាយចន្ទី អាល់ម៉ុង ទំពាំងបាយជូរ ជាដើម ក៏ជាជម្រើសដ៏ល្អសម្រាប់អាហារសម្រន់ដែលមានសុខភាពល្អ។ ប្រសិនបើអ្នកចង់ឲ្យកូនឡើងទម្ងន់ ហើយមានសុខភាពល្អ គួរតែផ្តល់អាហារទាំងនេះឲ្យកូនជារៀងរាល់ថ្ងៃ៕