ផលវិបាកខ្លះៗ និងមូលហេតុធ្វើឲ្យស្ត្រីត្រូវជ្រើសយកវិធីវះកាត់ពេលសម្រាល

0
1

ការសម្រាលកូនដោយវះកាត់ត្រូវបានគេទទួលស្គាល់ថា ជាវិធីចុងក្រោយដែលមានភាពរហ័ស និងមិនសូវមានការឈឺចាប់សម្រាប់អ្នកម្តាយទាំងឡាយ។ ថ្វីបើការវះកាត់កំពុងតែមានភាពពេញនិយមសម្រាប់អ្នកម្តាយសម័យថ្មីមួយចំនួនក៏ពិតមែន ប៉ុន្តែវាក៏ប្រឈមនឹងផលវិបាកខ្លះៗផងដែរ ហើយប្រសិនបើមិនមានហេតុផលសមស្របទេ គ្រូពេទ្យក៏មិនណែនាំឲ្យសម្រាលដោយវះកាត់ដែរ។

ការវះកាត់ត្រូវបានណែនាំដោយគ្រូពេទ្យ ប្រសិនបើអ្នកម្តាយស្ថិតក្នុងហេតុផលដូចខាងក្រោម៖

  • មានកូនច្រើន
  • មានកូនភ្លោះ
  • កូនថ្លោសពេក
  • មានបញ្ហាទីតាំង (កូនបញ្ជ្រាស)
  • បញ្ហាមាត់ស្បូនដែលបណ្តោលឲ្យសម្រាលមិនបាន
  • មានបញ្ហាទងផ្ចិត ឬសុក
  • ទារកបង្ហាញសញ្ញាថប់ដង្ហើមដូចជា ចង្វាក់បេះដូងលោតយឺត
  • អ្នកម្តាយមានស្ថានភាពសុខភាពដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម ឬជំងឺអេដស៍។

ការសម្រាលដោយវិធីវះកាត់ ក៏អាចប្រឈមនិងផលវិបាកមួយចំមួនផងដែរ៖

  • ការឆ្លងមេរោគផ្សេងៗ
  • កំណកឈាមក្នុងជើង សួត ឬសរីរាង្គអាងត្រគាក
  • បាត់បង់ឈាមច្រើន
  • របួសប្លោកនោម ឬពោះវៀន
  • ផលប៉ះពាល់ដល់សារថ្នាំស្ពឹក ឬការប្រើថ្នាំសន្លប់

ការសម្រាលដោយធម្មតា គឺជាជម្រើសដំបូងគេដែលអ្នកជំនាញទាំងឡាយបានណែនាំ ប៉ុន្តែបើមានហេតុផលដូចខាងលើ អ្នកត្រូវតែសម្រាលដោយវះកាត់ដើម្បីជៀសវាងហានិភ័យកាន់តែអាក្រក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here