ជាទូទៅដើម្បីទទួលបានសុខភាពល្អ មនុស្សពេញវ័យត្រូវការទឹកចាប់ពី ៥៥ទៅ ៦០ភាគរយ ហើយចំពោះទារកវិញត្រូវការទឹកប្រហែលជា ៧៥ភាគរយ។ ប៉ុន្តែហេតុអ្វីបានជាទារកមិនអាចញ៉ាំទឹកបានមុនពេលពួកគេមានអាយុ ៦ខែ?
ទឹកផ្តល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់មនុស្សពេញវ័យ ក៏ប៉ុន្តែចំពោះទារកវិញគឺមានលក្ខណៈសុខគ្នា។ ទារកមានតម្រងនោមតូចជាងមនុស្សពេញវ័យជាងពាក់កណ្តោល ដូច្នេះពួកគេមិនអាចផ្ទុកទឹកច្រើននោះទេ គ្រាន់តែ៩០មីលីលីត្រក៏ពេញដែរ។ តម្រងនោមទារកមិនទាន់អភិវឌ្ឍពេញលេញនៅឡើយក្នុងការច្រោះទឹក ដូច្នេះទឹកនឹងកើនឡើងច្រើនក្នុងរាងកាយធ្វើឲ្យរំខានដល់ចរន្តឈាម។ ជាពិសេសមួយការផ្តល់ទឹកឲ្យទារក អាចនាំឲ្យឆ្លងមេរោគ កើតមានបញ្ហារាករូស ខ្វះអាហារូបត្ថម្ភ ប៉ះពាល់ដល់ការលូតលាស់ និងមានបញ្ហាសុខភាពច្រើនទៀត។
យ៉ាងណាមិញ ទឹកដោះម្តាយ ឬទឹកដោះគោមានផ្ទុកបរិមាណជាតិទឹកច្រើនរួចទៅហើយ ហើយអាចបំពេញតម្រូវការគ្រប់គ្រាន់សម្រាប់ទារកផងដែរ។ ដូច្នេះទារកដែលមានអាយុក្រោម៦ខែ អ្នកពុំចាំបាច់ផ្តល់ទឹកបន្ថែមទៀតឡើយ។ សូម្បីតែកុមារដែលមានអាយុចន្លោះពី ៦ខែដល់ ១ឆ្នាំ ក៏គួរតែកំណត់ការផ្តល់ជាតិទឹកផងដែរ៕